km_tn/mrk/15/06.md

2.1 KiB

ឃ្លាភ្ជាប់៖

ពីឡាតសង្ឃឹមថា ហ្វូងមនុស្សនឹងជ្រើសរើសយកព្រះយេស៊ូ ហើយបានស្នើសុំដោះលែងអ្នកទោសតែហ្វូងមនុស្សបានសុំបារ៉ាបាសជំនួសវិញ។

ក្នុងពេលនោះ

ពាក្យនេះប្រើនៅទីនេះដើម្បីសម្គាល់ការឈប់សម្រាក នៅក្នុងសាច់រឿងដ៏សំខាន់ ពេលអ្នកនិពន្ធប្តូរទៅប្រាប់ពីប្រវត្តិអំពីប្រពៃណីរបស់លោកពីឡាត់ ក្នុងការដោះលែងអ្នកទោសនៅឯពិធីជប់លៀងនិងអំពីបារ៉ាបាស។ (សូមមើល: rc://*/ta/man/translate/writing-background)

មានម្នាក់ដែលជាអ្នកទោសបះបោរដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល បុរសនេះមានឈ្មោះថា បារ៉ា‌បាស

«ពេលនោះមានបុរសម្នាក់ឈ្មោះបារ៉ាបាស ដែលជាប់ពន្ធនាគារជាមួយបុរសខ្លះទៀត។ ពួកគេបានធ្វើឃាតនៅពេលពួកគេបះបោរប្រឆាំងនឹងរដ្ឋាភិបាលរ៉ូម៉ាំង»

ដូចអ្វីដែលលោកធ្លាប់បានធ្វើពីមុន

សំដៅទៅលើលោកពីឡាតដោះលែងអ្នកទោសនៅឯពិធីជប់លៀង។ អាចបញ្ជាក់ច្បាស់ថា «ដោះលែងអ្នកទោសម្នាក់ ដូចដែលពួកគេបានធ្វើកាលពីអតីតកាល» (សូមមើល: rc://*/ta/man/translate/figs-explicit)