km_tn/mrk/14/60.md

4.2 KiB

ឃ្លាភ្ជាប់៖

ពេលព្រះយេស៊ូឆ្លើយថា លោកជាគ្រិស្ដ នាយកបូជាចារ្យនិងមេដឹកនាំទាំងអស់នៅទីនោះ ថ្កោសទោសលោកជាអ្នកដែលសមនឹងស្លាប់។

ឈរឡើងក្នុងចំណោមពួកគេ

ព្រះយេស៊ូបានឈរនៅកណ្ដាលហ្វូងមនុស្ស​ ដែលមានកំហឹងដើម្បីនិយាយជាមួយពួកគេ។ ការបកប្រែត្រង់នេះបង្ហាញថា នរណាមានវត្តមាននៅពេលដែលព្រះយេស៊ូបានក្រោកឈរឡើងនិយាយតប។ «បានក្រោកឈរឡើងក្នុងចំណោមពួកនាយកបូជាចារ្យ ពួកអាចារ្យ និងពួកព្រឹទ្ធាចារ្យ» (សូមមើល: rc://*/ta/man/translate/figs-explicit|Assumed Knowledge and Implicit Information)

ហេតុអ្វីបានឯងមិនព្រមឆ្លើយ? តើសក្ខីភាពរបស់អ្នកទាំងនោះបានទាស់ជាមួយឯង?

លោកបូជាចារ្យមិនសួរព្រះយេស៊ូអំពីព័ត៌មាន ដែលសាក្សីនិយាយនោះទេ។ គាត់កំពុងស្នើសុំឲ្យព្រះយេស៊ូបង្ហាញពីអ្វីដែលសាក្សីនិយាយថាខុស។ «តើអ្នកនឹងមិនឆ្លើយតបទេ? តើអ្នកនិយាយអ្វីដើម្បីឆ្លើយតបនឹងសក្ខីកម្ម ដែលបុរសទាំងនេះកំពុងនិយាយប្រឆាំងនឹងអ្នក?» (សូមមើល: rc://*/ta/man/translate/figs-explicit)

ជាព្រះបុត្រនៃព្រះដ៏មានពរមែនទេ?

នៅទីនេះគេហៅព្រះជាម្ចាស់ថា «អ្នកមានពរ» ។ វាជាការល្អបំផុតដែលបកប្រែ «បុត្រ» ជាមួយពាក្យតែមួយ ដែលភាសារបស់អ្នកប្រើដោយសំដៅទៅលើ «កូនប្រុស» របស់ឪពុកដែលជាមនុស្ស។ «ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលមានពរ» ឬ «ព្រះរាជបុត្រានៃព្រះជាម្ចាស់» (សូមមើល: [[rc:///ta/man/translate/figs-nominaladj]] and [[rc:///ta/man/translate/guidelines-sonofgodprinciples]])

គឺខ្ញុំនេះហើយ

ទំនងជាមានអត្ថន័យទ្វេដងថា ១) ឆ្លើយតបទៅនឹងសំណួររបស់នាយកបូជាចារ្យ និង២) ហៅខ្លួនឯងថា“ ខ្ញុំ” ដែលនេះជាអ្វីដែលព្រះហៅខ្លួនគាត់នៅក្នុងសម្ព័ន្ធមេត្រីចាស់។

ខាងស្តាំដៃពេញដោយ​ឫទ្ធា‌នុភាព

ត្រង់នេះ «អំណាច» សំដៅទៅលើព្រះ។ «នៅខាងស្ដាំដៃនៃព្រះជាម្ចាស់ដែលមានប្ញទ្ធានុភាពចខ្លាំងណាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

យាង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ

នៅទីនេះពពកត្រូវបានពិពណ៌នាអំពីការអមដំណើរព្រះយេស៊ូ ពេលទ្រង់ត្រឡប់មកវិញ។ «នៅពេលដែលទ្រង់ចុះមកតាមពពកនៅលើមេឃ» (សូមមើល: rc://*/ta/man/translate/figs-metaphor)