km_tn/mrk/14/37.md

3.0 KiB

ឃើញពួកសិស្សកំពុងតែដេក

ពាក្យថា“ ពួកគេ” សំដៅទៅលើពេត្រុស យ៉ាកុបនិងយ៉ូហាន។

ស៊ីម៉ូនថា៖​« ម្ដេច​បានជា​អ្នក​ដេក​លក់​ដូច្នេះ?» តើអ្នកមិនអាចចាំយាមតែមួយម៉ោងទេឬ?

ព្រះយេស៊ូស្ដីបន្ទោសស៊ីម៉ូនពេត្រុសចំពោះការដេកលក់។ អាចសរសេរជាសេចក្តីថ្លែងការណ៍។ «ស៊ីម៉ូនអ្នកកំពុងដេកលក់ ពេលខ្ញុំបានប្រាប់អ្នកឲ្យនៅភ្ញាក់។ អ្នកមិនអាចសូម្បីតែភ្ញាក់មួយម៉ោងដែរ» ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

នោះអ្នកនឹងមិនធ្លាក់ក្នុងក្តីល្បួងឡើយ

ព្រះយេស៊ូមានបន្ទូលអំពីការដែលត្រូវបានល្បួងដូចជាការចូលក្នុងរូបកាយ។ «កុំឲ្យអ្នកត្រូវបានល្បួង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ខាងឯវិញ្ញាណមានការប្រុង​ប្រៀបជាស្រេចមែន​ ប៉ុន្តែខាងឯសាច់ឈាមគឺខ្សោយវិញ

ព្រះយេស៊ូព្រមានស៊ីម៉ូនពេត្រុសថា គាត់មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើអ្វី ដែលគាត់ចង់ធ្វើដោយកម្លាំងផ្ទាល់របស់គាត់ទេ។ «វិញ្ញាណរបស់អ្នកត្រៀមរួចជាស្រេច ប៉ុន្តែអ្នកខ្សោយកម្លាំងពេកមិនអាចធ្វើអ្វីបានទេ» ឬ «អ្នកចង់ធ្វើអ្វីដែលខ្ញុំនិយាយ ប៉ុន្តែអ្នកខ្សោយ»

ខាងឯវិញ្ញាណ...ខាងឯសាច់ឈាម

ទាំងនេះសំដៅទៅលើទិដ្ឋភាពពីរផ្សេងគ្នារបស់ពេត្រុស។ «វិញ្ញាណ» ជាបំណងប្រាថ្នាបំផុតរបស់គាត់។ «សាច់ឈាម» ជាសមត្ថភាពនិងកម្លាំងរបស់មនុស្ស។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ប្រើពាក្យទូលអង្វរដដែល

«បានអធិស្ឋានម្តងទៀតនូវអ្វី ដែលទ្រង់បានអធិស្ឋានពីមុន»