km_tn/mrk/13/14.md

2.8 KiB

មនុស្សចង្រៃគួរឲ្យស្អប់ខ្ពើម

ឃ្លានេះដកស្រង់ចេញពីកណ្ឌគម្ពីរដានីយ៉ែល។ អ្នកស្តាប់ព្រះបន្ទូលព្រះអង្គប្រាកដជាធ្លាប់ស្គាល់បទគម្ពីរនេះ និងការព្យាករណ៍ពីអំពើគួរស្អប់ខ្ពើម ដែលចូលទៅក្នុងព្រះវិហារ ហើយនាំឲ្យសៅហ្មង។ «រឿងគួរឲ្យអាម៉ាស់ដែលធ្វើឲ្យទៅជាស្មោកគ្រោក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ឈរនៅកន្លែងដែលមិនគួរឈរ

អ្នកស្តាប់ព្រះយេស៊ូច្បាស់ជាដឹងថា ពាក្យនេះសំដៅទៅលើព្រះវិហារបរិសុទ្ធ។ អាចសរសេរឲ្យយច្បាស់ថា «ឈរនៅក្នុងព្រះវិហារដែលជាកន្លែងដែលមិនគួរឈរ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ចូរឲ្យអ្នកអានបានយល់ចុះ

មិនមែនជាព្រះយេស៊ូទេ ដែលកំពុងតែនិយាយ។ ម៉ាថាយបានបន្ថែមចំណុចនេះដើម្បីឲ្យអ្នកអានចាប់អារម្មណ៍ដូច្នេះពួកគេនឹងស្តាប់ការព្រមាននេះ។ «ប្រហែលជាអ្នករាល់គ្នាដែលកំពុងអានយកចិត្តទុកដាក់ ចំពោះការព្រមាននេះ» (សូមមើល: rc://*/ta/man/translate/figs-explicit)

នៅលើដំបូលផ្ទះ

នៅលើដំបូលផ្ទះជាកន្លែង ដែលព្រះយេស៊ូគង់នៅមានរាងសំប៉ែតហើយមនុស្សអាចឈរនៅលើបាន។

កុំឲ្យអ្នកដែលនៅចម្ការត្រឡប់មក

សំដៅទៅលើការវិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។ អាចសរសេរឲ្យបានច្បាស់ថា «មិនវិលត្រឡប់ទៅផ្ទះរបស់គាត់វិញទេ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

មកយកអាវធំរបស់ខ្លួន

«ដើម្បីយកសម្លៀកបំពាក់របស់គាត់»