km_tn/mrk/12/35.md

5.9 KiB

ឃ្លាភ្ជាប់៖

ពេលព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គដកស្រង់បទគម្ពីរពីស្តេចដាវីឌ បន្ទាប់មកព្រមានប្រជាជនឲ្យប្រយ័ត្នពីរបៀបដែលពួកអាចារ្យរស់នៅ។

ព្រះយេស៊ូកំពុងតែបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលថា

ពេលវេលាខ្លះបានកន្លងផុតទៅ ហើយឥឡូវនេះព្រះយេស៊ូកំពុងតែនៅក្នុងព្រះវិហារនៅឡើយ។ ត្រង់នេះពុំមែនជាផ្នែកនៃការសន្ទនាពីមុនទេ។ «ក្រោយមកពេលព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ទ្រង់មានបន្ទូលទៅកាន់ប្រជាជនថា» (សូមមើល: rc://*/ta/man/translate/figs-explicit)

ហេតុអ្វីបានជាពួកអាចារ្យនិយាយថាព្រះយេស៊ូគ្រិស្តគឺជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ?

ព្រះយេស៊ូប្រើសំនួរនេះដើម្បីធ្វើឲ្យមនុស្សគិតឲ្យបានស៊ីជម្រៅ អំពីទំនុកតម្កើងដែលទ្រង់បានដកស្រង់។ អាចសរសេរជាឃ្លាថា «ពិចារណាពីមូលហេតុដែលពួកអាចារ្យនិយាយថា ព្រះគ្រិស្តទជាបុត្ររបស់ដាវីឌ» ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ព្រះរាជវង្សរបស់ព្រះបាទដាវីឌ

មានន័យថា ទ្រង់កើតមកពីត្រកូលដាវីឌ។

ព្រះបាទដាវីឌផ្ទាល់

ពាក្យ «ខ្លួនគាត់»​ នៅទីនេះ សំដៅទៅលើដាវីឌហើយត្រូវបានប្រើដើម្បីសង្កត់ធ្ងន់លើគាត់​ និងអ្វីដែលគាត់បាននិយាយ។ «ដាវីឌជា» (សូមមើល: rc://*/ta/man/translate/figs-rpronouns)

ដោយព្រះវិញ្ញាណដ៏វិសុទ្ធ

មានន័យថា គាត់ទទួលបានការបំផុសគំនិតដោយវិញ្ញាណដ៏វិសុទ្ធ ពោលគឺព្រះវិញ្ញាណដ៏វិសុទ្ធបានដឹកនាំដាវីឌតាមអ្វីដែលគាត់បាននិយាយ។ «បំផុសដោយព្រះវិញ្ញាណដ៏វិសុទ្ធ» (សូមមើល: rc://*/ta/man/translate/figs-idiom)

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអម្ចាស់យើងខ្ញុំថា

នៅទីនេះ ដាវីឌហៅព្រះជាម្ចាស់ថា «ព្រះអម្ចាស់» ហើយហៅព្រះគ្រិស្តថា «ព្រះអម្ចាស់» ។ អាចសរសេរកាន់តែច្បាស់ថា «បាននិយាយអំពីព្រះមេស្ស៊ី ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងធ្វើឲ្យខ្មាំងសត្រូវរបស់ព្រះអង្គនៅក្រោមកំណល់ព្រះបាទរបស់ព្រះអង្គ

នេះជាការដកស្រង់នៅក្នុងទំនុកតម្កើង ដែលព្រះយេស៊ូកំពុងតែដកស្រង់។ នៅទីនេះព្រះជាម្ចាស់កំពុងតែមានបន្ទូលទៅកាន់ព្រះគ្រិស្ត។ (សូមមើល: rc://*/ta/man/translate/figs-quotesinquotes)

រហូតដល់យើងធ្វើឲ្យខ្មាំងសត្រូវរបស់ព្រះអង្គនៅក្រោមកំណល់ព្រះបាទរបស់ព្រះអង្គ

នៅក្នុងការដកស្រង់នេះព្រះមានបន្ទូលអំពីការកម្ចាត់សត្រូវដែលជាការធ្វើឲ្យពួកគេចូលទៅក្នុងបាទា។ «រហូតដល់ខ្ញុំកម្ចាត់សត្រូវរបស់អ្នកទាំងស្រុង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ហៅព្រះគ្រិស្តថាជា «ព្រះអម្ចាស់»

ពាក្យ“ គាត់”ត្រង់នេះ សំដៅទៅលើព្រះមេស្ស៊ី។

តើឲ្យព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះអង្គបានដូចម្តេចកើត?

អាចសរសេរជាឃ្លាថា «ពិចារណាអំពីរបៀបដែលព្រះមេស្ស៊ីអាចជាបុត្រារបស់ព្រះបាទដាវីឌ» (សូមមើល: rc://*/ta/man/translate/figs-rquestion)