km_tn/mrk/12/18.md

2.8 KiB

ពួគគេមិនជឿថាមានការរស់ឡើងវិញនោះទេ

ឃ្លានេះពន្យល់ថាតើពួកសាឌូស៊ីជានរណា។ អាចសរសេរកាន់តែច្បាស់ថា «អ្នកដែលនិយាយថា គ្មានការរស់ពីស្លាប់ឡើងវិញទេ» (សូមមើល: rc://*/ta/man/translate/figs-explicit)

លោកម៉ូសេបានសរសេរចែងទុកថា៖ «បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ

ពួកសាឌូស៊ីកំពុងដកស្រង់អ្វីដែលលោកម៉ូសេបានសរសេរទុកក្នុងក្រឹត្យវិន័យ។ ការដកស្រង់របស់ម៉ូសេអាចបង្ហាញជាដកស្រង់សម្តីដោយប្រយោល។ «ម៉ូសេបានសរសេរថា បើបងប្រុសរបស់បុរសម្នាក់បានស្លាប់» (សូមមើល: rc://*/ta/man/translate/figs-quotations)

បានសរសេរចែងទុកថា

«បានសរសេរសម្រាប់ពួកយើងជាសាសន៍យូដា»។ ពួកសាឌូស៊ីជាក្រុមរបស់ជនជាតិយូដា។ នៅទីនេះពួកគេប្រើពាក្យ «ពួកយើង» សំដៅទៅលើខ្លួនគេនិងជនជាតិយូដាទាំងអស់។

ប្រុសបុរសនោះ យកប្រពន្ធបងប្រុសទៅ

មានន័យថា បុរសគួរតែរៀបការជាមួយភរិយារបស់បងប្រុសគាត់ មិនត្រឹមតែគាត់យកនាងហើយរួមដំណេកជាមួយនាង ដើម្បីបង្កើតកូនប៉ុណ្ណោះទេ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួន

មានន័យថា កូននឹងត្រូវបានចាត់ទុកថាជាកូនចៅរបស់បងប្រុសគាត់ដែលបានស្លាប់។ អាចសរសេរឲ្យច្បាស់ថា «មានកូនសម្រាប់បងប្រុសរបស់គាត់ ដែលនឹងត្រូវបានគេចាត់ទុកថាជាកូនចៅរបស់គាត់» (សូមមើល: rc://*/ta/man/translate/figs-explicit)