km_tn/mrk/12/01.md

3.3 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូមានបន្ទូលរឿងប្រៀបប្រដូចនេះ ប្រឆាំងនឹងពួកនាយកបូជាចារ្យពួកអាចារ្យ និងពួកព្រឹទ្ធាចារ្យ។ (សូមមើល: rc://*/ta/man/translate/figs-parables)

បន្ទាប់មក ព្រះយេស៊ូមានបន្ទូល

ពាក្យថា «ពួកគេ» នៅទីនេះសំដៅទៅលើពួកនាយកបូជាចារ្យពួកអាចារ្យ និងពួកព្រឹទ្ធាចារ្យ ដែលព្រះយេស៊ូបានមានបន្ទូលនៅក្នុងជំពូកមុន។

ធ្វើរបងព័ទ្ធជុំវិញចម្ការនោះ

គាត់ដាក់រនាំងជុំវិញចម្ការ។ អាចជាជួរដេកនៃគុម្ពឈើរបង ឬជញ្ជាំងថ្ម។

ជីករណ្តៅមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ

មានន័យថា គាត់បានខួងរណ្តៅនៅលើថ្មដែលជាផ្នែកខាងក្រោមកន្លែងបញ្ជាន់ស្រា ដែលត្រូវបានប្រើសម្រាប់ការប្រមូលទឹកទំពាំងបាយជូរដែលគាបចេញមក។ «ខួងរណ្តៅចូលទៅក្នុងថ្មសម្រាប់ស្រាទំពាំងបាយជូរ» ឬ «គាត់បានធ្វើវល្លិដើម្បីប្រមូលទឹកពីស្រាទំពាំងបាយជូរ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ប្រវាស់ឲ្យពួកកសិករមើលថែទាំ

មានន័យថា ម្ចាស់ចម្ការបានរៀបចំឲ្យអ្នកផ្សេងថែរក្សាទំពាំងបាយជូរ។ ពួកកសិករមើលថែទាំទំពាំងបាយជូរនឹងទទួលចំណែកទំពាំងបាយជូរ ជាកម្រៃមកពីកិច្ចការរបស់ពួកគេ។

លុះដល់ទំពាំងបាយជូរទុំ

សំដៅទៅលើពេលវេលាប្រមូលផល។ អាចបញ្ជាក់ច្បាស់ថា «ដល់ពេលដែលត្រូវប្រមូលផលទំពាំងបាយជូរ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ប៉ុន្តែពួកគេបានចាប់អ្នកបម្រើនោះ

«ប៉ុន្តែអ្នកដាំទំពាំងបាយជូរបានចាប់អ្នកបម្រើ»

ដោយដៃទទេ

មានន័យថាពួកគេមិនបានផ្តល់ផ្លែឈើដល់គាត់ទេ។ «ដោយគ្មានផ្លែទំពាំងបាយជូរ» (សូមមើល: rc://*/ta/man/translate/figs-explicit)