km_tn/mrk/11/17.md

2.9 KiB

ព័ត៌មាន​ទូទៅ:

ព្រះជាម្ចាស់បានមានបន្ទូលជាមុនតាមរយៈព្យាការីអេសាយថា ព្រះវិហាររបស់ទ្រង់នឹងក្លាយជាកន្លែងអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់។

តើនៅក្នុងព្រះគម្ពីរមិនបានចែងថា៖ «ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឲ្យសាសន៍ទាំងឡាយអធិស្ឋានទេឬអី?

ព្រះយេស៊ូកំពុងតែស្តីបន្ទោសអ្នកដឹកនាំជនជាតិយូដាដោយសារពួកគេបានប្រើប្រាស់ព្រះវិហារខុស។ អាចសរសេរជាឃ្លាថា «វាត្រូវបានសរសេរនៅក្នុងបទគម្ពីរដែលព្រះមានបន្ទូលថា ខ្ញុំចង់ឲ្យគេហៅដំណាក់របស់ខ្ញុំថា ដំណាក់មួយដែលមនុស្សពីគ្រប់ជាតិសាសន៍អាចអធិស្ឋានបាន» (សូមមើល: rc://*/ta/man/translate/figs-rquestion)

ប៉ុន្តែ អ្នករាល់គ្នាបែរជាយកមកធ្វើជាសំបុកចោរទៅវិញ

ព្រះយេស៊ូប្រៀបធៀបមនុស្សទៅនឹងចោរប្លន់និងព្រះវិហារទៅនឹងរូងរបស់ចោរប្លន់។ «តែអ្នករាល់គ្នាដូចជាចោរប្លន់ដែលបានធ្វើឲ្យផ្ទះរបស់ខ្ញុំ ក្លាយទៅជារូងរបស់ចោរប្លន់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

សំបុកចោរ

«ល្អាងមួយដែលចោរប្លន់លាក់ខ្លួន»

ពួកគេរកវិធី

«ពួកគេកំពុងស្វែងរកវិធី»

នៅពេលល្ងាចបានមកដល់

សំដៅទៅលើពេលវេលាថ្ងៃ និងពេលល្ងាចមេឃចាប់ផ្តើមងងឹតនៅខាងក្រៅ។ «រាល់ពេលល្ងាចមកដល់» ឬ «រៀងរាល់ល្ងាច» (សូមមើល: rc://*/ta/man/translate/figs-idiom)

ព្រះយេស៊ូ និងពួកសិស្សក៏ចាកចេញពីទីក្រុង

«ព្រះយេស៊ូនិងពួកសិស្សរបស់ព្រះអង្គបានចាកចេញពីទីក្រុង»