km_tn/mrk/09/33.md

2.7 KiB

ឃ្លាភ្ជាប់៖

ពេលពួកគេមកដល់ក្រុងកាពើណិម ព្រះយេស៊ូបង្រៀនសិស្សរបស់ទ្រង់អំពីការធ្វើជាអ្នកបម្រើដែលបន្ទាបខ្លួន។ (សូមមើល: rc://*/ta/man/translate/writing-newevent)

ពួកគេ​ក៏​មក​

ពួកគេបានមកដល់។ ពាក្យថា «ពួកគេ» សំដៅទៅលើព្រះយេស៊ូនិងសិស្សរបស់ទ្រង់។

ជជែកគ្នា

«ពិភាក្សាជាមួយគ្នា»

ពួកគេនៅស្ងៀម

ពួកគេនៅស្ងៀមពីព្រោះពួកគេខ្មាស់អៀនក្នុងការប្រាប់ព្រះយេស៊ូនូវអ្វី ដែលពួកគេកំពុងពិភាក្សាគ្នា។ «ពួកគេនៅស្ងៀមព្រោះពួកគេខ្មាស់អៀន» (សូមមើល: rc://*/ta/man/translate/figs-explicit)

អំពីអ្នកណានឹងក្លាយជាធំជាងគេ

អាចមានប្រយោជន៍ក្នុងការបន្ថែមព័ត៌មានដែលបាត់។ «អ្នកណាធំជាងគេក្នុងចំណោមពួកគេ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ប្រសិន​បើ ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ អ្នក​នោះនឹងទៅក្រោយគេបង្អស់

ពាក្យ «ដំបូង» និង «ចុងក្រោយ» នៅទីនេះ ផ្ទុយពីគ្នាស្រឡះ។ ព្រះយេស៊ូមានបន្ទូលថា«សំខាន់បំផុត» ថាជា «ទីមួយ»ហើយជាមនុស្សដែល «សំខាន់បំផុត» ថាជាមនុស្សចុងក្រោយគេ។ «ប្រសិនបើនរណាម្នាក់ចង់ឲ្យព្រះជាម្ចាស់ចាត់ទុកគាត់ជាមនុស្សសំខាន់បំផុត គាត់ត្រូវតែចាត់ទុកខ្លួនឯងថា ជាមនុស្សដែលអន់ជាងគេទាំងអស់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

បង្អស់.....

«នៃប្រជាជនទាំងអស់ ... នៃប្រជាជនទាំងអស់»