km_tn/mrk/09/17.md

5.0 KiB
Raw Permalink Blame History

ឃ្លាភ្ជាប់៖

ដើម្បីពន្យល់ពីអ្វីដែលពួកអាចារ្យ និងសិស្សដទៃទៀតកំពុងឈ្លោះប្រកែកគ្នា នោះឪពុករបស់បុរសដែលមានអារក្សចូលបានប្រាប់ព្រះយេស៊ូថា គាត់បានស្នើសុំឲ្យយពួកសិស្សបណ្តេញអារក្សចេញពីកូនប្រុសរបស់គាត់ ប៉ុន្តែពួកគេមិនអាចធ្វើបានទេ។ បន្ទាប់មកព្រះយេស៊ូក៏ដេញអារក្សចេញពីក្មេងប្រុស។ ក្រោយមកពួកសិស្សសួរថាហេតុអ្វីបានជាពួកគេមិនអាចដេញអារក្សបាន?

គឺគាត់មានវិញ្ញាណ

មានន័យថា ក្មេងប្រុសនេះត្រូវបានវិញ្ញាណមិនល្អចូល។ «គាត់មានវិញ្ញាណមិនល្អ» ឬ «គាត់ត្រូវបានវិញ្ញាណមិនល្អចូល» (សូមមើល: rc://*/ta/man/translate/figs-idiom)

ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​

ពេលមនុស្សម្នាក់ប្រកាច់ពួកគេអាចមានបញ្ហាដកដង្ហើមឬការលេប។ នេះបណ្តាលឲ្យយមានពពុះពណ៌សចេញពីមាត់។ ប្រសិនបើភាសារបស់អ្នកមានវិធីដើម្បីពិពណ៌នានោះអ្នកអាចប្រើវាបាន។

ហើយនិង​រឹង​ខ្លួន

«ក្លាយជារឹង»។ អាចមានប្រយោជន៍ក្នុងការបញ្ជាក់ថា រាងកាយរបស់គាត់ដែលរឹង។ «រាងកាយរបស់គាត់រឹង» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បានទេ

អាចមានប្រយោជន៍ក្នុងការបន្ថែមព័ត៌មានដែលបាត់។ «ពួកគេមិនអាចបណ្តេញវាចេញពីគាត់បានទេ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ព្រះជាម្ចាស់​មាន​បន្ទូល​តប​ទៅពួក​គេ​ថា

ទោះជាឪពុករបស់ក្មេងប្រុសនោះបានសុំព្រះយេស៊ូក៏ដោយ ព្រះយេស៊ូឆ្លើយតបនឹងហ្វូងមនុស្សទាំងមូល។ នេះអាចបញ្ជាក់ច្បាស់។ «ព្រះយេស៊ូបានឆ្លើយតបនឹងហ្វូងមនុស្ស» (សូមមើល: rc://*/ta/man/translate/figs-explicit)

តំណ​មនុស្ស​ដែលគ្មាន​ជំនឿ​អើយ

«មន្ស្សជំនាន់ដែលមិនជឿ» ។ ព្រះយេស៊ូបានហៅហ្វូងមនុស្សនេះពេល ទ្រង់ចាប់ផ្ដើមឆ្លើយតបនឹងពួកគេថា។

តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណាទៀត? ...​ឲ្យ​ខ្ញុំអត់ទ្រាំ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណាទៀត?

ព្រះយេស៊ូប្រើសំណួរទាំងនេះដើម្បីបង្ហាញពីការខកចិត្តរបស់ទ្រង់។ សំណួរទាំងពីរមានអត្ថន័យដូចគ្នា។ អាចសរសេរជាសេចក្តីថ្លែងថា «ខ្ញុំនឿយហត់ដោយសារការមិនជឿរបស់អ្នក!» ឬ «ការមិនជឿរបស់អ្នកធ្វើឲ្យខ្ញុំហត់នឿយ! ខ្ញុំឆ្ងល់ថាតើខ្ញុំត្រូវទ្រាំទ្រជាមួយអ្នកដល់ពេលណា?» (សូមមើល: [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-parallelism]])

អត់ទ្រាំ​ជាមួយ​អ្នក​រាល់គ្នា

«ស៊ូទ្រាំជាមួយអ្នក» ឬ «ទ្រាំទ្រនឹងអ្នក»

ចូរ​នាំ​ក្មេង​នោះ​មក​កាន់​ខ្ញុំចុះ

«នាំក្មេងប្រុសមកខ្ញុំ»