km_tn/mrk/08/35.md

3.4 KiB

ដ្បិត អ្នកណាដែលចង់បាន

«សម្រាប់អ្នកដែលចង់បាន»

ជីវិត

សំដៅទៅលើជីវិតខាងរូបកាយ និងជីវិតខាងវិញ្ញាណ។

ដោយព្រោះខ្ញុំ និងដំណឹងល្អ

«ដោយសារតែខ្ញុំនិងដោយសារតែដំណឹងល្អ» ។ ព្រះយេស៊ូកំពុងតែនិយាយអំពីមនុស្សដែលបាត់បង់ជីវិតដោយសារពួកគេធ្វើតាមព្រះយេស៊ូនិងដំណឹងល្អ។ អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា «ពីព្រោះគាត់ដើរតាមខ្ញុំហើយប្រាប់អ្នកដទៃអំពីដំណឹងល្អ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ដ្បិត បើអ្នកណាបានលោកីយ៍ទាំងមូល តែបាត់ជីវិតទៅ នោះមានប្រយោជន៍អ្វីដល់អ្នកនោះ?

អាចសរសេរជាឃ្លាថា «ទោះបីជាមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូលក៏ដោយវានឹងមិនមានអត្ថប្រយោជន៍ដល់គេទេ បើគេបាត់បង់ជីវិតរបស់គេ» ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

បានលោកីយ៍ទាំងមូល

ព្រះយេស៊ូប្រើពាក្យប្រៀបធៀបដើម្បីបញ្ជាក់ន័យថា គ្មានអ្វីនៅក្នុងលោកដែលអ្នកបានទទួល មានតម្លៃជាងការបាត់បង់ជីវិតរបស់អ្នកឡើយ។ «បើគាត់ទទួលបានអ្វីគ្រប់យ៉ាងនៅក្នុងលោកនេះ» (សូមមើល: rc://*/ta/man/translate/figs-hyperbole)

បាត់

«បាត់»

តើឲ្យមនុស្សនឹងយកអ្វីទៅដូរ ដើម្បីឲ្យបានជីវិត?

ត្រូវសរសេរជាឃ្លាថា «គ្មានអ្វីដែលមនុស្សម្នាក់អាចផ្តល់ឲ្យជាថ្នូរនឹងជីវិតរបស់គាត់បានទេ» ។ ឬ «គ្មាននរណាម្នាក់អាចផ្តល់ឲ្យអ្វីទាំងអស់នៅក្នុងការផ្លាស់ប្តូរជីវិតរបស់គាត់បានទេ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើឲ្យមនុស្សនឹងយកអ្វីទៅដូរ

ប្រសិនបើនៅក្នុងភាសារបស់អ្នក «ការផ្តល់ឲ្យ» តម្រូវឲ្យនរណាម្នាក់ទទួលបានអ្វីដែលត្រូវបានផ្តល់ឲ្យ "ព្រះជាម្ចាស់" អាចជាអ្នកទទួល។ »តើមនុស្សម្នាក់អាចផ្តល់អ្វីដល់ព្រះជាម្ចាស់»