km_tn/mrk/08/16.md

3.1 KiB

នេះមកពីយើងគ្មាននំប៉័ងទេដឹង

ឃ្លានេះអាចមានប្រយោជន៍ក្នុងការបញ្ជាក់ថា «វា» សំដៅទៅលើអ្វីដែលព្រះយេស៊ូមានបន្ទូល។ «ទ្រង់ច្បាស់ជាមានបន្ទូលថា ដោយសារតែយើងគ្មាននំប៉័ងហើយមើលទៅ» (សូមមើល: rc://*/ta/man/translate/figs-explicit)

គ្មាននំប៉័ង

ពួកសិស្សមាននំប៉័ងតែមួយដុំប៉ុណ្ណោះ មិនខុសគ្នាពីការគ្មាននំប៉័ងទាល់តែសោះ។ «នំប៉័ងតិចតួចណាស់» (សូមមើល: rc://*/ta/man/translate/figs-hyperbole)

តើអ្នករាល់គ្នានៅរិះគិតពីការដែលគ្មាននំប៉័ង?

នៅទីនេះ ព្រះយេស៊ូកំពុងតែស្ដីបន្ទោសយ៉ាងខ្លាំងដល់សិស្សរបស់ទ្រង់ ព្រោះពួកគេគួរតែយល់ពីអ្វីដែលទ្រង់កំពុងតែមានបន្ទូល។ អាចសរសេរជាឃ្លាថា «អ្នកមិនគួរគិតថាខ្ញុំកំពុងនិយាយអំពីនំប៉័ងពិតប្រាកដទេ» ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើអ្នករាល់គ្នាមិនទាន់គិតឃើញ? មិនទាន់យល់ទេឬអី?

សំណួរទាំងនេះមានន័យដូចគ្ នាហើយត្រូវប្រើជាមួយគ្នាដើម្បីបញ្ជាក់ថាពួកគេមិនយល់។ អាចសរសេរជាសំណួរមួយ ឬឃ្លា។ «អ្នកមិនទាន់យល់ទេ?» ឬ «អ្នកគួរតែយល់និងយល់ពីអ្វីដែលខ្ញុំនិយាយនិងធ្វើ» ។ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-rquestion]])

តើអ្នកមានចិត្តរឹងចចេសឬ?

ពាក្យប្រៀបធៀបនេះសំដៅលើពួកគេមិនទាន់បានបើកចិត្ត ឬមិនយល់ពីអ្វីដែលព្រះយេស៊ូចង់មានន័យ។ អាចសរសេរជាឃ្លាថា «តើចិត្តរបស់អ្នកមិនបើកចំហដើម្បីយល់ពីអ្វីដែលខ្ញុំនិយាយយ៉ាងដូចម្តេច?» ឬ «បេះដូងរបស់អ្នកមិនមានឆន្ទៈក្នុងការយល់»។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-rquestion]])