km_tn/mrk/08/14.md

2.7 KiB

ឃ្លាភ្ជាប់

ពេលព្រះយេស៊ូនិងពួកសិស្សរបស់ព្រះអង្គកំពុងនៅលើទូក ពួកគេពិភាក្សាគ្នា កង្វះការយល់ដឹងក្នុងចំណោមពួកផារីស៊ីនិងហេរ៉ូដ ទោះបីពួកគេបានឃើញទីសម្គាល់ជាច្រើនក៏ដោយ។

ឥឡូវ​នេះ

ពាក្យនេះប្រើសម្រាប់សម្គាល់ការឈប់សម្រាកនៅក្នុងសាច់រឿងសំខាន់។ នៅទីនេះអ្នកនិពន្ធប្រាប់ព័ត៌មានសំខាន់អំពីពួកសិស្សភ្លេចយកនំប៉័ង។ (សូមមើល: rc://*/ta/man/translate/writing-background)

មាននំប៉័ងតែមួយដុំប៉ុណ្ណោះ

ឃ្លាអវិជ្ជមាន «មិនមានទៀតទេ» ប្រើដើម្បីបញ្ជាក់ពីចំនួននំប៉័ងដែលពួកគេមាន។ «នំប៉័ងមួយដុំប៉ុណ្ណោះ» (សូមមើល: rc://*/ta/man/translate/figs-litotes)

ចូរប្រុងប្រយ័ត្នមើល ហើយក៏ប្រយ័ត្ន

ឃ្លាទាំងពីរនេះមានន័យរួមហើយត្រូវបានប្រើម្តងទៀតនៅទីនេះដើម្បីបញ្ជាក់។ អាចបញ្ចូលគ្នាបាន។ «ចូរប្រុងប្រយ័ត្ន» (សូមមើល: rc://*/ta/man/translate/figs-doublet)

មេដំបែររបស់ពួកផារីស៊ី និងស្តេចហេរ៉ូដឲ្យមែនទែន

នៅទីនេះ ព្រះយេស៊ូកំពុងមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ដោយប្រើពាក្យប្រៀបធៀបដែលពួកគេមិនយល់។ ព្រះយេស៊ូកំពុងតែប្រៀបធៀបការបង្រៀនរបស់ពួកផារីស៊ីនិងហេរ៉ូដទៅនឹងមេម្សៅ ប៉ុន្តែអ្នកមិនគួរពន្យល់ពីរឿងនេះទេ នៅពេលដែលអ្នកបកប្រែវា ព្រោះពួកសិស្សខ្លួនឯងមិនបានយល់ពីវាទេ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)