km_tn/mrk/08/11.md

4.2 KiB

ឃ្លាភ្ជាប់៖

នៅដាលីម៉ានុថា ព្រះយេស៊ូបដិសេធមិនធ្វើទីសម្គាល់ដល់ពួកផារីស៊ី មុនពេលទ្រង់និងពួកសិស្សចូលក្នុងទូកហើយចាកចេញទៅ។

ដោយសុំឲ្យព្រះអង្គ

«ពួកគេបានទូលសុំព្រះអង្គ»

ពីស្ថានសួគ៌

នៅទីនេះ «ឋានសួគ៌» សំដៅទៅលើកន្លែងដែល ព្រះអង្គមានព្រះជន្មគង់នៅ និងជានិមិត្តរូបរបស់ព្រះជាម្ចាស់។ «មកពីព្រះជាម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដើម្បីល្បងល

ពួកផារីស៊ីព្យាយាមល្បួងព្រះយេស៊ូដើម្បីបញ្ជាក់ថា ទ្រង់មកពីព្រះជាម្ចាស់។ ព័ត៌មានខ្លះអាចត្រូវបានបញ្ចាក់យ៉ាងច្បាស់។ «ដើម្បីបង្ហាញថា ព្រះជាម្ចាស់ពិតជាបានបញ្ជូនព្រះអង្គមក» (សូមមើល: rc://*/ta/man/translate/figs-explicit)

ទីសម្គាល់ដ៏អសា្ចរ្យ

មានន័យថាដកដង្ហើមចូលនិងដកដង្ហើមចេញវែងៗ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ៧ ខ៣៣ ។

ក្នុងវិញ្ញាណរបស់ព្រះអង្គ

«នៅក្នុងខ្លួនព្រះអង្គ»

ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញតែទីសម្គាល់ដូច្នេះ?

ព្រះយេស៊ូកំពុងតែស្តីបន្ទោសពួកគេ។ សំណួរនេះអាចសរសេរជាឃ្លា «ជំនាន់នេះមិនគួរស្វែងរកទីសម្គាល់ទេ» ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

មនុស្សជំនាន់នេះ

ពេលព្រះយេស៊ូមានបន្ទូលអំពី «ជំនាន់នេះ» ទ្រង់កំពុងសំដៅទៅលើមនុស្សដែលរស់នៅគ្រានោះ។ មានពួកផារីស៊ីត្រូវបានរួមបញ្ចូលនៅក្នុងក្រុមនេះដែរ។ «អ្នកនិងប្រជាជននៅជំនាន់នេះ» (សូមមើល: rc://*/ta/man/translate/figs-explicit)

គ្មានទីសម្គាល់ណាបានប្រទានមក

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ «ខ្ញុំនឹងមិនធ្វើទីសម្គាល់ណាមួយនោះទេ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

រួចព្រះអង្គក៏យាងចេញពីពួកគេ ហើយចុះទូក

សិស្សរបស់ព្រះយេស៊ូក៏ទៅជាមួយព្រះអង្គដែរ។ ព័ត៌មានខ្លះអាចបង្ហាញឲ្យយកាន់តែច្បាស់។ «ព្រះអង្គទុកគេចោលហើយចុះទូកជាមួយសិស្សទ្រង់ម្ដងទៀត» (សូមមើល: rc://*/ta/man/translate/figs-explicit)

ទៅឯត្រើយម្ខាងទៀត

នេះពិពណ៌នាអំពីសមុទ្រកាលីឡេដែលអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ «ទៅផ្នែកម្ខាងទៀតនៃសមុទ្រ» (សូមមើល: rc://*/ta/man/translate/figs-explicit)