km_tn/mrk/06/01.md

2.7 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូត្រឡប់ទៅស្រុកកំណើតរបស់ព្រះអង្គជាកន្លែងដែលព្រះអង្គមិនត្រូវបានគេទទួល។

ស្រុកកំណើតរបស់ព្រះអង្គ

សំដៅទៅលើក្រុងណាសារ៉ែត ដែលព្រះយេស៊ូបានដឹងក្តី និងជាកន្លែងដែលក្រុមគ្រួសាររបស់លោករស់នៅ។ មិនមានន័យថា ព្រះអង្គជាម្ចាស់ដីនៅទីនោះទេ។

តើប្រាជ្ញាអ្វីដែលបានប្រទានឲ្យគាត់?

សំណួរនេះមានលក្ខណៈជាទម្រង់កិរិយាអកម្ម ដែលយើងអាចប្រើជាទម្រង់កិរិយាសកម្មបាន។ «តើប្រាជ្ញាអ្វីដែលគាត់បានទទួល?»

បានដោយរបៀបណា?

ឃ្លានេះសង្កត់ធ្ងន់ថាព្រះយេស៊ូផ្ទាល់ធ្វើការអស្ចារ្យ។ "ព្រះអង្គផ្ទាល់បានធ្វើការអស្ចារ្យ"

«តើគាត់មិនមែនជាកូនជាងឈើ ដែលត្រូវជាកូនប្រុសរបស់នាងម៉ារី ហើយត្រូវជាបងប្រុសរបស់លោកយ៉ាកុប លោកយ៉ូសែប លោកយូដាស​ និងលោកសុីម៉ូនទេឬអី?» «​តើបងប្អូនស្រីរបស់គាត់មិនបានរស់នៅក្នុងភូមិជាមួយយើងទេឬអី?»

សំណួរទាំងនេះអាចសរសេរជាឃ្លា "គាត់គ្រាន់តែជាជាងឈើធម្មតា! «យើងស្គាល់គាត់ និងក្រុមគ្រួសាររបស់គាត់។ យើងស្គាល់ម៉ារីជាម្ដាយរបស់គាត់។ យើងស្គាល់ប្អូនប្រុសរបស់គាត់ឈ្មោះយ៉ាកុប យ៉ូសេ យូដាសនិងស៊ីម៉ូនហើយប្អូនស្រីរបស់គាត់ក៏រស់នៅទីនេះជាមួយយើងដែរ» ។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/translate-names]])