km_tn/mrk/05/21.md

3.0 KiB

ឃ្លាភ្ជាប់៖

ក្រោយពីបានប្រោសបុរស ដែលមានអារក្សចូលក្នុងតំបន់គេរ៉ាស៊ីនមក ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានឆ្លងបឹងទៅក្រុងកាពើណិម ជាកន្លែងដែលអ្នកគ្រប់គ្រងសាលាប្រជុំម្នាក់បានសុំព្រះយេស៊ូ ប្រោសកូនស្រីរបស់គាត់ឲ្យជា។

ត្រើយម្ខាង

អាចមានប្រយោជន៍ក្នុងការបន្ថែមព័ត៌មានទៅឃ្លានេះ។ «ត្រើយម្ខាងទៀតនៃសមុទ្រ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

នៅសមុទ្រកាលីឡេដែរ

«នៅឆ្នេរសមុទ្រ» ឬ «នៅលើច្រាំងសមុទ្រ»

សមុទ្រ

ជាសមុទ្រកាលីឡេ។

យ៉ៃរូស

ជាឈ្មោះបុរសម្នាក់។ (សូមមើល: rc://*/ta/man/translate/translate-names)

ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់

«ដូច្នេះព្រះយេស៊ូក៏ទៅជាមួយយ៉ៃរូស»។ សិស្សរបស់ព្រះយេស៊ូក៏ទៅតាមព្រះអង្គដែរ។ «ដូច្នេះព្រះយេស៊ូនិងពួកសិស្សបានទៅជាមួយយ៉ៃរូស» (សូមមើល: rc://*/ta/man/translate/figs-explicit)

ដាក់ព្រះហស្តលើនាង

«ការដាក់ដៃលើ» សំដៅទៅលើព្យាការី ឬគ្រូម្នាក់ដាក់ដៃលើនរណាម្នាក់ ហើយផ្តល់ការប្រោសឲ្យជា ឬពរជ័យ។ ក្នុងករណីនេះយ៉ៃរូសកំពុងស្នើសុំព្រះយេស៊ូឲ្យព្យាបាលកូនស្រីរបស់គាត់។

ដើម្បីឲ្យនាងមានជីវិត ហើយបានជាសះស្បើយផងដែរ

អាចប្រើជាទម្រង់កិរិយាសកម្ម។ «និងប្រោសនាង និងធ្វើឲ្យនាងរស់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ

មានន័យថាពួកគេបានប្រមូលផ្តុំគ្នានៅជុំវិញព្រះយេស៊ូ ហើយបានបង្ខំពួកគេឲ្យនៅជិតព្រះយេស៊ូ។