km_tn/mrk/04/10.md

3.3 KiB

នៅពេលព្រះយេស៊ូនៅតែម្នាក់ឯង

មិនមានន័យថា ព្រះយេស៊ូគង់នៅម្នាក់ឯងទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ហ្វូងមនុស្សបានទៅបាត់ ហើយព្រះយេស៊ូគង់នៅជាមួយតែសិស្សទាំងដប់ពីរនាក់ និងសិស្សឯទៀតដែលនៅជាមួយព្រះអង្គប៉ុណ្ណោះ។

ព្រះអង្គប្រទាំងដល់អ្នករាល់គ្នា

អាចប្រើជាទម្រង់កិរិយាសកម្ម។ «ព្រះអង្គបានប្រទានដល់អ្នក» ឬ «ខ្ញុំបានផ្តល់ឲ្យអ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

សម្រាប់អស់អ្នកដែលនៅខាងក្រៅវិញ

«ប៉ុន្តែចំពោះអ្នកដែលមិននៅក្នុងចំណោមអ្នក» ។ សំដៅទៅលើមនុស្សទាំងអស់ផ្សេងទៀត ដែលមិនស្ថិតនៅក្នុងចំណោមមនុស្សទាំងដប់ពីរនាក់ ឬអ្នកដើរតាមដ៏ជិតស្និទ្ធដទៃទៀតរបស់ព្រះយេស៊ូ។

ព្រះអង្គនឹងមានបន្ទូលជាពាក្យបៀបធៀបវិញ

អាចបញ្ជាក់ថាព្រះយេស៊ូបង្រៀនប្រជាជនដោយប្រើប្រស្នា។ «ខ្ញុំបាននិយាយអ្វីៗគ្រប់យ៉ាងដោយប្រើពាក្យប្រស្នា» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ទោះបីពួកគេមើល ពិតណាស់គឺមើល ...នៅពេលពួកគេស្តាប់

គេស្មានថា ព្រះយេស៊ូកំពុងតែមានបន្ទូលអំពីមនុស្សដែលក្រឡេកមើលអ្វី ដែលទ្រង់បង្ហាញដល់ពួកគេនិង អំពីអ្វីដែលព្រះអង្គប្រាប់។ «នៅពេលពួកគេក្រឡេកមើលអ្វីដែលខ្ញុំកំពុងធ្វើ ... នៅពេលពួកគេស្តាប់អ្វីដែលខ្ញុំកំពុងនិយាយ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ពួកគេមើល ពិតណាស់គឺមើល ប៉ុន្តែមើលមិនអាចឃើញទេ

ព្រះយេស៊ូមានបន្ទូលអំពីមនុស្ស ដែលយល់ពីអ្វីដែលពួកគេបានឃើញដូចជាបានឃើញជាក់ស្តែង។ «ពួកគេមើល ហើយមិនយល់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ប្រែចិត្ត

សំដៅទៅលើការងាកចេញពីអំពើបាប។