km_tn/mrk/03/23.md

2.8 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូពន្យល់ដោយប្រើរឿងប្រស្នា ហេតុអ្វីបានជាសាតាំងមិនអាចគ្រប់គ្រង អស់អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូចជាបងប្អូនប្រុសស្រី និងម្តាយរបស់ព្រះអង្គដែរ។ (សូមមើល: rc://*/ta/man/translate/figs-parables)

ព្រះយេស៊ូបានហៅពួកគេមកឯព្រះអង្គ

«ព្រះយេស៊ូបានហៅមនុស្សឲ្យមករកព្រះអង្គ»

តើសាតាំងដេញសាតាំងបានដូចម្តេច?

ព្រះយេស៊ូបានសួរសំណួរនេះដើម្បីឆ្លើយតបនឹងពួកអាចារ្យ ដែលចោទថាទ្រង់ដេញអារក្សដោយបេលសេប៊ូល។ សំណួរនេះអាចត្រូវបានសរសេរជាឃ្លាថា «សាតាំងមិនអាចបណ្តេញខ្លួនវាចេញទេ!» ឬ «សាតាំងមិនប្រឆាំងនឹងវិញ្ញាណអាក្រក់របស់វាទេ!» (សូមមើល: rc://*/ta/man/translate/figs-rquestion)

ប្រសិន​បើ​ នៅ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង

ពាក្យថា «នគរ» គឺជាពាក្យសំដីសម្រាប់ប្រជាជនដែលរស់នៅក្នុងនគរ។ «ប្រសិនបើប្រជាជនដែលរស់នៅក្នុងនគរមួយត្រូវបែកបាក់គ្នា» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ពុំ​អាច​ស្ថិត‌ស្ថេរ​បានឡើយ

ឃ្លានេះជាពាក្យប្រៀបធៀបមួយមានន័យថា ប្រជាជននឹងលែងរួបរួមគ្នាទៀត ហើយពួកគេនឹងដួល។ «មិនអាចទ្រាំទ្របាន» ឬ «នឹងដួលរលំ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-litotes]])

ផ្ទះ

នេះជាឈ្មោះហៅក្រៅសម្រាប់ប្រជាជន​ ដែលរស់នៅក្នុងផ្ទះ។ «គ្រួសារ» ឬ «គ្រួសារទាំងមូល» (សូមមើល: rc://*/ta/man/translate/figs-metonymy)