km_tn/mrk/03/01.md

2.1 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូប្រោសបុរសម្នាក់ឲ្យបានជា នៅថ្ងៃសប្ប័ទនៅក្នុងសាលាប្រជុំ ហើយបង្ហាញពីអារម្មណ៍របស់គាត់ចំពោះអ្វីដែលពួកផារីស៊ីបានធ្វើទាក់ទងនឹងវិន័យថ្ងៃសប្ប័ទ។ ពួកផារីស៊ី និងស្តេចហេរ៉ូឌចាប់ផ្ដើមរៀបចំផែនការធ្វើគុតព្រះយេស៊ូ។

មានអ្នកខ្លះ

«ពួកផារីស៊ីខ្លះ» ។ ក្រោយមកទៀតនៅក្នុងជំពូក៣ ខ៥ ប្រជាជនទាំងនេះត្រូវបានគេស្គាល់ថាជាពួកផារីស៊ី។

បុរសម្នាក់ស្វិតដៃម្ខាង

«បុរសម្នាក់ពិការដៃ»

អ្នកខ្លះខំសម្លឹងមើលព្រះអង្គយ៉ាងយកចិត្តទុកដាក់ ថាតើព្រះយេស៊ូប្រោសគាត់ឲ្យជា

«ពួកផារីស៊ីបានឃ្លាំមើលព្រះយេស៊ូយ៉ាងយកចិត្តទុកដាក់ដើម្បីដឹងថា ព្រះអង្គនឹងប្រោសបុរសស្វិតដៃនោះទេ?»

ចោទប្រកាន់ព្រះអង្គ

ពួកផារីស៊ីចោទប្រកាន់ព្រះយេស៊ូថា បានបំពានច្បាប់ដោយធ្វើការនៅថ្ងៃសប្ប័ទ តើព្រះអង្គគួរតែប្រោសបុរសនោះឬទេ។ «ចោទប្រកាន់ព្រះអង្គធ្វើខុស» ឬ «ចោទប្រកាន់ព្រះអង្គបានរំលោភច្បាប់» (សូមមើល: rc://*/ta/man/translate/figs-explicit)