km_tn/mrk/02/25.md

3.5 KiB

ព្រះអង្គបានឆ្លើយតបទៅគេ

«ព្រះយេស៊ូមានបន្ទូលទៅពួកផារីស៊ី»

តើអ្នកមិនដែលអាន​អំពីអ្វីដែលព្រះ‌បាទ​ដាវីឌ...ទៅពួកទាហានហូបដែរ តើមិនខុសទេឬ?

ព្រះយេស៊ូសួរសំណួរនេះដើម្បីរំលឹកពួកអាចារ្យ និងផារីស៊ីអំពីអ្វី ដែលព្រះបាទដាវីឌបានធ្វើនៅថ្ងៃសប្ប័ទ។ សំណួរវែង ដូច្នេះត្រូវបានបែងចែកជាពីរប្រយោគ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើអ្នកមិនដែលអាន​អំពីអ្វីដែលព្រះ‌បាទ​ដាវីឌបាន​ប្រព្រឹត្ត នៅ​ពេល​ដែលទ្រង់ និងទាហានរបស់ព្រះអង្គមាន​ត្រូវ​ការ​ និងឃ្លានអាហារ​

អាចបញ្ជាក់ថាជាពាក្យបញ្ជា។ «ចងចាំអ្វីដែលអ្នកបានអានអំពីព្រះបាទដាវីឌបានធ្វើនៅពេលលោក និងបុរសដែលនៅជាមួយលោកខ្វះខាតនិងឃ្លាន» (សូមមើល: rc://*/ta/man/translate/figs-rquestion)

អាន​អំពីអ្វីដែលព្រះ‌បាទ​ដាវីឌ

ព្រះយេស៊ូសំដៅទៅលើការអានអំពីព្រះបាទដាវីឌនៅក្នុងគម្ពីរសម្ព័ន្ធចាស់។ អាចបកប្រែដើម្បីទទួលព័ត៌មានច្បាស់លាស់។ «អានក្នុងបទគម្ពីរអំពីអ្វីដែលព្រះបាទដាវីឌ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់... លោកក៏ឲ្យនំប័ុងទៅពួកទាហានហូបដែរ តើមិនខុសទេឬ?

អាចបង្ហាញជាឃ្លាដាច់ដោយឡែកពីខ២៥ ។ គាត់ចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ... ដល់អស់អ្នកដែលនៅជាមួយគាត់។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ព្រះ‌បាទ​ដាវីឌ​បាន​ចូល

ពាក្យថា «ព្រះបាទដាវីឌ» សំដៅទៅលើព្រះបាទដាវីឌ។

​នំប៉័ង​ដែល​បាន​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់

សំដៅទៅលើនំប៉័ងទាំងដប់ពីរនំប៉័ង ដែលគេដាក់នៅលើតុមាសមួយនៅក្នុងព្រះពន្លា ឬអគារព្រះវិហារជាយញ្ញបូជាថ្វាយព្រះជាម្ចាស់សម័យសម្ព័ន្ធមេត្រីចាស់។