km_tn/mrk/02/23.md

3.0 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូលើកឧទាហរណ៍ប្រាប់ពួកផារិស៊ីអំពីបទគម្ពីរដើម្បីបង្ហាញថា ពួកសិស្សមិនបានធ្វើខុសទេ ដែលគ្រាន់តែបូតកួរស្រូវនៅថ្ងៃសប្ប័ទ។

បូត​កួរ​ស្រូវ...ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ក្នុងថ្ងៃ​សប្ប័ទ​ដូច្នេះ

ការច្រូតយកគ្រាប់នៅក្នុងចម្ការរបស់អ្នកដទៃ និងបរិភោគមិនត្រូវបានគេចាត់ទុកថាជាការលួចទេ។ សំណួរគឺថា តើមានសិទ្ធិធ្វើរឿងនេះនៅថ្ងៃសប្ប័ទទេ។

បូត​កួរ​ស្រូវ

ពួកសិស្សបានរើសគ្រាប់ស្រូវមកបរិភោគ។ អាចសរសេរដើម្បីបង្ហាញពីអត្ថន័យពេញលេញ។ «រើសនិងបរិភោគកួរស្រូវ» (សូមមើល: rc://*/ta/man/translate/figs-explicit)

កួរ​ស្រូវ

ជាផ្នែកខាងលើបំផុតនៃស្រូវសាលី។ វាផ្ទុកគ្រាប់ស្រូវ ឬគ្រាប់របស់រុក្ខជាតិដែលទុំហើយ។

មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ក្នុងថ្ងៃ​សប្ប័ទ​ដូច្នេះ?

ពួកផារីស៊ីចោទសួរព្រះយេស៊ូ ដើម្បីថ្កោលទោសទ្រង់។ អាចបកប្រែជាឃ្លា «មើល! ពួកគេកំពុងបំពានច្បាប់យូដាទាក់ទងនឹងថ្ងៃសប្ប័ទ» ។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

មើល​ចុះ

«មើលរឿងនេះ» ឬ «ស្តាប់» ។ ជាពាក្យដែលត្រូវបានប្រើដើម្បីទាញចំណាប់អារម្មណ៍របស់នរណាម្នាក់ ដើម្បីបង្ហាញអ្វីមួយដល់ពួកគេ។ បើមានពាក្យនៅក្នុងភាសារបស់អ្នក ដែលត្រូវបានប្រើដើម្បីទាញចំណាប់អារម្មណ៍របស់មនុស្សម្នាក់ចំពោះអ្វីមួយ អ្នកអាចប្រើនៅទីនេះ។