km_tn/mrk/02/03.md

2.0 KiB

បុរសបួននាក់បានសែងគាត់

ពួកគេបួននាក់បានសែងគាត់។ ទំនងជាមានមនុស្សច្រើនជាងបួននាក់នៅក្នុងក្រុម ដែលបាននាំបុរសនោះមករកព្រះយេស៊ូ។

នាំមនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់

«កំពុងនាំបុរសម្នាក់ដែលមិនអាចដើរ ឬប្រើដៃបាន»

មិនអាចចូលទៅជិតព្រះអង្គ

«មិនអាចចូលជិតព្រះយេស៊ូ»

គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះយេស៊ូគង់នៅ

ផ្ទះដែលព្រះយេស៊ូគង់នៅមានដំបូលរាបស្មើធ្វើពីដីឥដ្ឋ និងមានប្រក់ក្បឿង។ ដំណើរការចោះប្រហោងនៅលើដំបូលអាចត្រូវបានពន្យល់ឱ្យកាន់តែច្បាស់ ឬធ្វើឲ្យកាន់តែទូលំទូលាយ ដើម្បីងាយយល់បាននៅក្នុងភាសារបស់អ្នក។ «ពួកគេបានបកក្បឿងចេញពីផ្នែកខាងលើនៃដំបូលដែលជាកន្លែងដែលព្រះយេស៊ូគង់នៅ។ ហើយនៅពេលពួកគេបានជីកនៅលើដំបូលដីឥដ្ឋ» ឬ «ពួកគេបានធ្វើប្រហោងនៅលើដំបូលដែលជាកន្លែងដែលព្រះយេស៊ូគង់នៅ ហើយបន្ទាប់មកពួកគេបានសម្រូតចុះ»