km_tn/mrk/01/45.md

2.6 KiB

ប៉ុន្តែ បុរស​នោះបាន​ចេញ​ទៅ

ពាក្យថា «បុរស» សំដៅទៅលើបុរសដែលព្រះយេស៊ូបានប្រោសឲ្យជា។

ប្រាប់​រឿង​នេះដល់គ្រប់គ្នា​...ឲ្យ​បាន​ដឹង

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នាហើយត្រូវបានប្រើរួមគ្នាដើម្បីបញ្ជាក់ថាបុរសនោះប្រាប់មនុស្សជាច្រើន។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

គ្រប់គ្នា

ពាក្យថា «គ្រប់គ្នា» និយាយឲ្យគេចាប់អារម្មណ៍ ហើយជាការនិយាយបន្ថែមដើម្បីបញ្ជាក់ពីចំនួនមនុស្សមួយភាគធំ។ «មនុស្សជាច្រើនដែលគាត់បានជួប» (សូមមើល: rc://*/ta/man/translate/figs-hyperbole)

ព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុងណាមួយដូច​ពី​មុន​ទៀត​ឡើយ

មានន័យថា ហ្វូងមនុស្សដ៏ច្រើនបានរារាំងព្រះយេស៊ូមិនឲ្យចូលទៅក្នុងទីក្រុង ពីព្រោះហ្វូងមនុស្សបានបង្កការលំបាកដល់ព្រះអង្គក្នុងការដើរនៅជុំវិញទីនោះ។ «ហ្វូងមនុស្សបានរារាំងព្រះយេស៊ូមិនអោយផ្លាស់ទៅក្រុងនានាដោយសេរី» (សូមមើល: rc://*/ta/man/translate/figs-explicit)

​កន្លែង​ស្ងាត់ដោយឡែក

"កន្លែងឯកោ" ឬ "កន្លែងដែលគ្មាននរណារស់នៅ"

ពី​គ្រប់​ទិស‌ទី​

ពាក្យថា «គ្រប់ទិសទី» ជាពាក្យទាក់ទាញចំណាប់អារម្មណ៍ ដែលគេប្រើដើម្បីបញ្ជាក់ថាប្រជាជនមកពីកន្លែងជាច្រើន។ «មកពីគ្រប់តំបន់ទាំងអស់» (សូមមើល: rc://*/ta/man/translate/figs-hyperbole)