km_tn/mrk/01/09.md

2.5 KiB

ការនេះបានកើតឡើង

នេះជាការចាប់ផ្តើមនៃព្រឹត្តិការណ៍ថ្មីនៅក្នុងដំណើររឿង។ (សូមមើល: rc://*/ta/man/translate/writing-newevent)

ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកពី​លោក​យ៉ូហាន

គេប្រើជាទម្រង់កិរិយាសកម្ម។ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឱ្យព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប

អាចមានន័យថា ១) នេះជារឿងប្រៀបប្រដូចមួយ ហើយព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើព្រះយេស៊ូ ប្រៀបបីដូចជាសត្វស្លាបចុះពីលើមេឃមកដី ២) ព្រះវិញ្ញាណបានប្រៀបបីដូចជាសត្វព្រាប ពេលព្រះវិញ្ញាណបានចុះមកសណ្ឋិតលើព្រះយេស៊ូ។ (សូមមើល: rc://*/ta/man/translate/figs-simile)

មាន​សំឡេងចេញ​ពី​លើ​មេឃ​មក

សំដៅទៅលើព្រះជាម្ចាស់មានព្រះបន្ទូល។ ជួនកាលមនុស្សចៀសវាងសំដៅទៅលើព្រះជាម្ចាស់ដោយផ្ទាល់ពីព្រោះពួកគេកោតខ្លាចព្រះអង្គ។ «ព្រះជាម្ចាស់មានបន្ទូលពីលើមេឃ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-euphemism]])

​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​

នេះជាឋានៈសំខាន់ចំពោះព្រះយេស៊ូ។ ព្រះបិតាហៅព្រះយេស៊ូថា «បុត្រដ៏ជាទីស្រឡាញ់» ដោយសារសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះបិតាចំពោះព្រះអង្គ។ ។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)