km_tn/mic/07/14.md

2.4 KiB

ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សាប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដូចអ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​សត្វ​ដែលជាមរតក​របស់​ព្រះ‌អង្គ

មីកាកំពុងអធិស្ឋានដល់ព្រះយេហូវ៉ាហើយសុំឲ្យព្រះអង្គការពារប្រជាជនអ៊ីស្រាអែលជាថ្មីម្ដងទៀត។ ត្រង់ថា «ដំបង» សំដៅទៅលើការដឹកនាំ និងការណែនាំរបស់ព្រះដូចជាអ្នកគង្វាលម្នាក់ប្រើដំបង ដើម្បីដឹកនាំ និងការពារចៀមរបស់គាត់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកគេ​នៅ​​​ព្រៃ​តែម្នាក់ឯង

មីកាមានន័យថា ប្រជាជនមួយចំនួនកំពុងរស់នៅកន្លែងដែលដីក្រីក្រ ហើយពួកគេនៅដាច់ឆ្ងាយ ហើយមិនអាចទទួលបាននូវទំនិញចាំបាច់។

សូម​ឲ្យ​ពូកគេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត

តំបន់ទាំងនេះត្រូវបានគេស្គាល់ថា ជាដីសំបូរបែបសម្រាប់ដាំដំណាំ។ ដូច្នេះមីកាកំពុងស្នើសុំពង្រីកទឹកដីបន្ថែមទៀតដែលជាទឹកដីមួយ ដែលត្រូវបានបាត់បង់ដោយការឈ្លានពានកាលពីប៉ុន្មានឆ្នាំមុន។

ដូច​កាល​ពី​ដើម

នេះប្រហែលជាសំដៅទៅលើពេលដែលសាឡូម៉ូនជាស្ដេច។

យើង​នឹង​ឲ្យ​គេ​ឃើញ

ពាក្យថា «យើង» សំដៅលើព្រះអម្ចាស់។