km_tn/mic/04/01.md

2.0 KiB

ភ្នំ​ដែល​ជា​ទី​តាំងនៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នឹងត្រូវបង្កើតឡើង

របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងធ្វើឲ្យភ្នំដែលព្រះវិហាររបស់ព្រះអង្គត្រូវបានសង់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ឲ្យខ្ពស់ជាងកំពូល​ភ្នំ​ទាំង‌ឡាយ

នេះមានន័យថា ភ្នំស៊ីយ៉ូននឹងក្លាយជាភ្នំសំខាន់បំផុត។ ក៏អាចមានន័យថាភ្នំនេះនឹងខ្ពស់បំផុតនៅលើពិភពលោកមិនត្រឹមតែនៅក្នុងតំបន់នោះទេ។

នឹងត្រូវបង្កើតឡើងឲ្យខ្ពស់ជាងកំពូល​ភ្នំ​ទាំង‌ឡាយ

របៀបៀបផ្សេងទៀតនៃការបកប្រែៈ «នឹងទទួលបានកិត្តិយសច្រើនជាងភ្នំដទៃទៀត»

ប្រជាជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ

ប្រជាជាតិនានានឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ដូចទឹកហូរ។ នេះមានន័យថាមនុស្សជាច្រើននឹងទៅ។ របៀបៀបផ្សេងទៀតនៃការបកប្រែ​ «ប្រជាជននៃប្រជាជាតិនានានឹងហូរដូចទឹកហូរទៅវា» ឬ «ប្រជាជាតិនានានឹងទៅរកវា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)