km_tn/mic/02/03.md

2.7 KiB

មនុស្សប្រភេទ​នេះ

«ត្រកូល» ពាក្យនេះ គឺសំដៅទៅលើសហគមន៍អ៊ីស្រាអែលទាំងមូលដែលអ្នកមានកំពុងតែសង្កត់សង្កិនប្រជាជនក្រីក្រ។ អំពើបាបរបស់មេដឹកនាំកំពុងវិលមករកប្រជាជាតិទាំងមូលវិញ។

ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ងាក​កចេញបាន​​ឡើយ

ព្រះអម្ចាស់មានន័យថា ពីការដាក់ទោសរបស់ព្រះអង្គប្រៀបបានទៅនឹងនឹមដែលនៅព័ទ្ធជុំវិញករបស់ពួកគេ។ គឺជាអ្វីដែលនឹងធ្វើឲ្យមោទនភាពរបស់អ្នកមានធ្លាក់ចុះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល

«ពួកគេនឹងស្រែកយំ»

តើព្រះ‌អង្គ​ដក​ចេញ​មរតកពី​ខ្ញុំ​យ៉ាង​ណា​?

ខ្មាំងសត្រូវប្រើសំនួរមួយនៅក្នុងបទចម្រៀងរបស់ពួកគេ ដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់អ្នកដឹកនាំជនជាតិអ៊ីស្រាអែល ដែលមានអារម្មណ៍ភ្ញាក់ផ្អើលព្រោះព្រះបានយកទឹកដីរបស់ពួកគេ ហើយប្រគល់ទៅឲ្យអ្នកផ្សេងដូចជាពួកគេបានយកដីពីអ្នកក្រ។ របៀបៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គបានដកពីខ្ញុំ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដូច្នេះ អ្នកមាន​នឹង​មិន​មាន​កូនចៅជំនាន់ក្រោយ សម្រាប់បែងចែកទឹកដី នៅ​ក្នុង​ក្រុម​ជំនុំរបស់​ព្រះ‌អម្ចាស់ឡើយ

អ្នកដែលយកដីពីអ្នកក្រនឹងមិនទទួលមរតកដែលពួកគេបានបដិសេធអ្នកដទៃទេ។