km_tn/mat/27/41.md

1.2 KiB

គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ

អាចមានន័យថា ១) អ្នកដឹកនាំជនជាតិយូដាមិនជឿថា ព្រះយេស៊ូបានជួយសង្គ្រោះអ្នកដទៃ ឬថាគាត់អាចសង្រ្គោះខ្លួនគាត់បានទេ ឬ ២) ពួកគេជឿថាគាត់បានសង្រ្គោះអ្នកដទៃ តែសើចចំអកគាត់ ព្រោះឥឡូវនេះគាត់មិនអាចសង្គ្រោះខ្លួនឯងបានទេ។

គាត់​ជា​ស្ដេច​អ៊ីស្រាអែល

អ្នកដឹកនាំកំពុងចំអកព្រះយេស៊ូ។ ពួកគេហៅគាត់ថា“ ស្តេចអ៊ីស្រាអែល” ប៉ុន្តែពួកគេមិនជឿថា គាត់ជាស្តេចទេ។ “ គាត់និយាយថា គាត់ជាស្តេចនៃអ៊ីស្រាអែល”