km_tn/mat/27/03.md

3.1 KiB

ឃ្លាភ្ជាប់៖

អ្នកនិពន្ធបានឈប់និយាយរឿងរ៉ាវអំពីការកាត់ទោសរបស់ព្រះយេស៊ូ ដូច្នេះគាត់អាចប្រាប់រឿងរ៉ាវអំពីរបៀបដែលយូដាសបានសម្លាប់ខ្លួន។

ព័ត៌មានទូទៅ៖

ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីការសាកល្បងរបស់ព្រះយេស៊ូ នៅមុខក្រុមប្រឹក្សាថ្នាក់ដឹកនាំសាសនាយូដា ប៉ុន្តែយើងមិនដឹងថា វាបានកើតឡើងមុនពេល ឬកំឡុងពេលកាត់ក្តីព្រះយេស៊ូ នៅចំពោះមុខលោកពីឡាត់ទេ។

កាល​យូដាស

បើភាសារបស់អ្នកមានវិធីបង្ហាញថា រឿងថ្មីកំពុងចាប់ផ្តើមអ្នកប្រហែលជាចង់ប្រើវានៅទីនេះ។

គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ “ មេដឹកនាំសាសន៍យូដាបានថ្កោលទោសព្រះយេស៊ូ”

ប្រាក់​សាមសិប​ស្លឹង

ជាប្រាក់ដែលពួកនាយកបូជាចារ្យបានប្រគល់យូដាស ឲ្យក្បត់ព្រះយេស៊ូ។ សូមមើលការបកប្រែនៅជំពូក២៦ ខ១៤ ។

មនុស្ស​ឥត​ទោស

នេះជាសតិអារម្មណ៍ ដែលសំដៅទៅលើការស្លាប់របស់មនុស្សស្លូតត្រង់។ "មនុស្សដែលមិនសមនឹងស្លាប់"

តើរឿង​នេះ​មាន​ទាក់ទង​អ្វី​នឹង​យើង​ទៅ?

អ្នកដឹកនាំជនជាតិយូដាប្រើសំណួរនេះ ដើម្បីបញ្ជាក់ថា ពួកគេមិនខ្វល់ពីអ្វី ដែលយូដាសនិយាយទេ។ "នោះមិនមែនជាបញ្ហារបស់យើងទេ" ឬ "នោះជាបញ្ហារបស់អ្នក"

បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះវិហារ

អាចមានន័យថា ១) គាត់បានបោះដុំប្រាក់ពេលកំពុងនៅក្នុងទីធ្លាព្រះវិហារ ឬ ២) គាត់កំពុងឈរនៅក្នុងទីធ្លាព្រះវិហារ ហើយគាត់បានបោះប្រាក់ទៅក្នុងព្រះវិហារ។