km_tn/mat/26/69.md

1.5 KiB

ឃ្លាភ្ជាប់៖

នេះចាប់ផ្តើមពីដំណើររឿងដែលពេត្រុសបដិសេធបីដងថា គាត់មិនស្គាល់ព្រះយេស៊ូ ដូចព្រះយេស៊ូមានបន្ទូលថាគាត់នឹងធ្វើ។

ព័ត៌មានទូទៅ៖

ព្រឹត្តិការណ៍ទាំងនេះកើតឡើងដំណាលគ្នា នឹងការកាត់ទោសរបស់ព្រះយេស៊ូ នៅចំពោះមុខអ្នកដឹកនាំសាសនា។

ពេល​នោះ

ពាក្យនេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការផ្អាកនៅក្នុងសាច់រឿងសំខាន់។ នៅទីនេះលោកម៉ាថាយចាប់ផ្តើមប្រាប់ផ្នែកថ្មីនៃរឿង។

ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ

ពេត្រុសអាចយល់ពីអ្វី ដែលក្មេងស្រីបម្រើកំពុងនិយាយ។ គាត់បានប្រើពាក្យទាំងនេះ​ ដើម្បីបដិសេធថាគាត់មិនបាននៅជាមួយព្រះយេស៊ូទេ។