km_tn/mat/26/30.md

2.4 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនសិស្សរបស់ទ្រង់ ពេលពួកគេដើរទៅលើភ្នំដើមអូលីវ។

ព័ត៌មានទូទៅ៖

នៅក្នុងខ៣១ ព្រះយេស៊ូបានដកស្រង់សម្តីរបស់ព្យាការីសាការី ដើម្បីបង្ហាញថាដើម្បីសម្រេចតាមទំនាញ សិស្សទាំងអស់របស់ព្រះអង្គនឹងចាកចេញពីព្រះអង្គ។

បទ​ទំនុកតម្កើង

ចម្រៀងសរសើរតម្កើងព្រះជាម្ចាស់

​បោះបង់​

"ចាកចេញ​ពី​ខ្ញុំ"

ដ្បិត​មាន​ចែង​ទុក​មក​

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ «ចំពោះព្យាការីសាការីបានសរសេរជាយូរមកហើយ នៅក្នុងបទគម្ពីរនានា»

យើង​នឹង​វាយ​សម្លាប់

នៅទីនេះ "យើង" សំដៅទៅលើព្រះជាម្ចាស់។ បញ្ជាក់ថាព្រះអង្គនឹងបង្ក ឬអនុញ្ញាតឲ្យមនុស្សធ្វើបាប និងសម្លាប់ព្រះយេស៊ូ។

អ្នក​គង្វាល...​ហ្វូង​ចៀម

ទាំងនេះជាពាក្យប្រៀបធៀប ដែលសំដៅលើព្រះយេស៊ូនិងពួកសិស្ស។

ហ្វូង​ចៀម​​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ពួកគេនឹងខ្ចាត់ខ្ចាយចៀមទាំងអស់នៃហ្វូងចៀម" ឬ "ហ្វូងចៀមនឹងរត់ទៅគ្រប់ទិសទី"

ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "បន្ទាប់ពីព្រះជាម្ចាស់លើកខ្ញុំឡើង"