km_tn/mat/25/31.md

2.1 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូចាប់ផ្ដើមប្រាប់ពួកសិស្សអំពីរបៀប ដែលព្រះអង្គនឹងវិនិច្ឆ័យមនុស្ស ពេលព្រះអង្គត្រឡប់មកវិញនៅគ្រាចុងក្រោយ។

បុត្រ​មនុស្ស

ព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីអង្គទ្រង់ ជាបុរសទីបី។

មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះអង្គនឹងប្រមូលប្រជាជាតិទាំងអស់ មុនពេលព្រះអង្គ"

នៅ​មុខ​លោក

"នៅពីមុខព្រះអង្គ"

គ្រប់​ជាតិ​សាសន៍​

នៅទីនេះ "ជាតិសាសន៍" សំដៅទៅលើប្រជាជន។ "ប្រជាជនទាំងអស់មកពីគ្រប់ប្រទេស"

ទ្រង់​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ

ព្រះយេស៊ូប្រើប្រស្នាមួយពិពណ៌នាអំពីរបៀប ដែលទ្រង់នឹងញែកប្រជាជន។

គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។

ជាពាក្យប្រៀបធៀបដែលមានន័យថា កូនមនុស្សនឹងញែកមនុស្សទាំងអស់។ ព្រះអង្គនឹងដាក់មនុស្សសុចរិតនៅខាងស្តាំព្រះអង្គ ហើយដាក់មនុស្សបាបនៅខាងឆ្វេងព្រះអង្គ។