km_tn/mat/24/45.md

2.1 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដសុភាសិតរបស់ម្ចាស់ និងអ្នកបម្រើ ដើម្បីបង្ហាញថា សិស្សរបស់ទ្រង់គួរតែត្រៀមខ្លួនសម្រាប់ការវិលត្រឡប់របស់ព្រះអង្គ។

បើ​អ្នក​បម្រើណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​ដែលកំណត់​ជាពុំខាន?

ព្រះយេស៊ូប្រើសំណួរនេះ ដើម្បីធ្វើឲ្យពួកសិស្សគិត។ "ដូច្នេះ តើអ្នកណាជាអ្នកបម្រើស្មោះត្រង់ និងឈ្លាសវៃ? ព្រះអង្គជាអ្នកដែលម្ចាស់ផ្ទះ ... ពេលវេលា" ឬ "ធ្វើដូចអ្នកបម្រើស្មោះត្រង់ និងឈ្លាសវៃ ដែលម្ចាស់របស់គាត់ ... ពេលវេលា"

ចែក​ម្ហូប​អាហារ​ឲ្យ​គេ

"ផ្តល់អាហារឲ្យប្រជាជននៅក្នុងផ្ទះរបស់ម្ចាស់"

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ

"ខ្ញុំប្រាប់អ្នកពីការពិត"។ បន្ថែមការសង្កត់ន័យទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។