km_tn/mat/24/06.md

1.5 KiB

កុំ​ជ្រួលច្របល់​ឡើយ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "កុំឲ្យរឿងទាំងនេះបង្កបញ្ហាដល់អ្នក"

ប្រជាជាតិ​មួយ​នឹងតតាំងទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត

ទាំងពីរនេះមានន័យដូចគ្នា។ ព្រះយេស៊ូកំពុងសង្កត់ធ្ងន់ថា មនុស្សនៅគ្រប់ទីកន្លែងនឹងប្រយុទ្ធគ្នា។

ការ​ឈឺ​ចាប់ ដើម​ដំបូង​របស់​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន

សំដៅទៅលើការឈឺចាប់ ដែលស្ត្រីមានអារម្មណ៍មុនពេលសម្រាលកូន។ ការប្រៀបធៀបនេះមានន័យថា សង្គ្រាមទុរភិក្ស និងការរញ្ជួយដីទាំងនេះគ្រាន់តែជាការចាប់ផ្តើមនៃព្រឹត្តិការណ៍ ដែលនឹងនាំទៅដល់ចុងបញ្ចប់នៃសម័យកាលប៉ុណ្ណោះ។