km_tn/mat/23/37.md

3.7 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបានកាន់ទុក្ខប្រជាជននៅក្រុងយេរូសាឡឹម ព្រោះពួកគេបដិសេធរាល់សារ ដែលព្រះអង្គចាត់ឲ្យមក។

យេរូសាឡឹម ​យេរូសាឡឹម​អើយ

ព្រះយេស៊ូមានបន្ទូលទៅកាន់ប្រជាជននៅក្រុងយេរូសាឡឹម ហាក់ដូចជាពួកគេជាទីក្រុងនោះ។

អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "អ្នកដែលព្រះជាម្ចាស់ចាត់ឲ្យមករកអ្នក"

​អ្នក​រាល់​គ្នា

ព្រះយេស៊ូកំពុងមានបន្ទូលទៅកាន់ក្រុងយេរូសាឡឹម ដូចជាស្ដ្រី ហើយប្រជាជនជាកូនៗរបស់នាង។ "មនុស្សរបស់អ្នក" ឬ"ប្រជាជនរបស់អ្នក"

ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប

នេះជាឧទាហរណ៍មួយ ដែលបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ ចំពោះប្រជាជន និងរបៀបដែលទ្រង់ចង់ថែរក្សាពួកគេ។

​មេ​មាន់​

មាន់ញី។ អ្នកអាចបកប្រែជាមួយបក្សីណា ដែលការពារកូនៗរបស់វានៅក្រោមស្លាបរបស់វា។

ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ

"ព្រះជាម្ចាស់នឹងចាកចេញពីផ្ទះរបស់អ្នក ហើយផ្ទះនឹងនៅទំនេរ"

ផ្ទះ​របស់​អ្នក​រាល់​គ្នា

អាចមានន័យថា ១)“ ទីក្រុងយេរូសាឡឹម” ឬ ២)“ ព្រះវិហារ” ។

ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​

បន្ថែមការសង្កត់ធ្ងន់ទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់

នៅទីនេះ "ក្នុង​នាម​ព្រះអម្ចាស់" មានន័យថា "នៅក្នុងអំណាច" ឬ "ក្នុងនាមជាអ្នកតំណាង" ។ "អ្នកណាដែលមកក្នុងអំណាចរបស់ព្រះអម្ចាស់ ត្រូវបានប្រទានពរ" ឬ "អ្នកដែលមកក្នុងនាមជាអ្នកតំណាងព្រះអម្ចាស់ នឹងត្រូវបានប្រទានពរ" ។ សូមមើលការបកប្រែនៅក្នុងជំពូក ២១ ខ៩ ។