km_tn/mat/23/32.md

1.9 KiB

អ្នករាល់គ្នានៅតែ​បន្ត​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​!

ព្រះយេស៊ូប្រើពាក្យនេះជាពាក្យប្រៀបធៀប ដែលពួកផារីស៊ីនឹងបំពេញឥរិយាបទអាក្រក់ ដែលបុព្វបុរសរបស់គេបានចាប់ផ្តើម នៅពេលគេសម្លាប់ព្យាការី។ "អ្នកក៏បញ្ចប់អំពើបាប ដែលដូនតារបស់អ្នកបានចាប់ផ្តើម"

ឱ​ពូជ​ពស់​វែក​អើយ

ពស់និងពស់វែកគឺដូចគ្នា។ ពួកវាមានគ្រោះថ្នាក់ ហើយជារឿយៗជានិមិត្តរូបនៃអំពើអាក្រក់។ "អ្នកជាអាក្រក់ដូចពស់ដែលមានគ្រោះថ្នាក់ និងពុល"

ពូជ​ពស់​វែក

នៅទីនេះ "ពូជ" មានន័យថា "មានចរិតលក្ខណៈ" ។ សូមមើលពីរបៀប ដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក៣ ខ៧ ។

តើធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បានទៅ?

ព្រះយេស៊ូប្រើសំណួរនេះជាការស្តីបន្ទោស។ "គ្មានផ្លូវសម្រាប់ឲ្យអ្នករួចផុត ពីការកាត់ទោសនរកទេ!"