km_tn/mat/21/42.md

3.2 KiB

ឃ្លាភ្ជាប់៖

នៅទីនេះព្រះយេស៊ូចាប់ផ្ដើមពន្យល់រឿងប្រស្នាអំពីអ្នកបម្រើបះបោរ។

ព័ត៌មានទូទៅ៖

ព្រះយេស៊ូបានដកស្រង់ពាក្យរបស់ព្យាការីអេសាយ ដើម្បីបង្ហាញថាព្រះអង្គនឹងលើកកិត្ដិយស អ្នកដែលមេដឹកនាំសាសនាបដិសេធ។

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅពួក​គេ​

មិនច្បាស់ថាអ្នកណា ដែលព្រះយេស៊ូសួរសំណួរខាងក្រោមនេះ។ បើអ្នកត្រូវការធ្វើឲ្យ"ជាក់លាក់" ប្រើទស្សនិកជន ដូចអ្នកបានធ្វើនៅជំពូក២១​ខ៤០។

តើអ្នកធ្លាប់បានអាន​គម្ពីរ...ឲ្យយើង​​ឃើញ?

ព្រះយេស៊ូប្រើសំណួរមួយ ដើម្បីធ្វើឲ្យអ្នកស្តាប់ទ្រង់គិតឲ្យបានស៊ីជម្រៅអំពីអត្ថន័យនៃខគម្ពីរនេះ។ "គិតអំពីអ្វីដែលអ្នកបានអាន ... ភ្នែក"

ថ្ម​ដែល​ពួក​ជាង​សង់​​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត

ព្រះយេស៊ូកំពុងដកស្រង់ចេញពីកណ្ឌគម្ពីរទំនុកតម្កើង។ នេះជាពាក្យប្រៀបធៀបដែលមានន័យថា អ្នកដឹកនាំសាសនាដូចជាអ្នកសាងសង់ នឹងបដិសេធព្រះយេស៊ូ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យគាត់ក្លាយជាមនុស្សសំខាន់បំផុត នៅក្នុងនគររបស់ទ្រង់ ដូចជាគ្រឹះនៅក្នុងអាគារ។

បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "បានក្លាយជាគ្រឹះ"

ព្រះអម្ចាស់​បាន​សម្រេច​ការទាំង​នេះ

"ព្រះអម្ចាស់បានធ្វើឲ្យមានការផ្លាស់ប្រែដ៏អស្ចារ្យនេះ"

ឲ្យយើង​​ឃើញ ហើយឲ្យយើង​ស្ងើច​សរសើរ​ផង

នៅទីនេះ "នៅក្នុងភ្នែករបស់យើង" សំដៅទៅលើការមើលឃើញ។ "វាពិតជាអស្ចារ្យណាស់បានឃើញដូច្នេះ"