km_tn/mat/21/25.md

2.9 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដឆ្លើយតបនឹងអ្នកដឹកនាំសាសនា។

តើ​កើតឡើងពីណាមក?

តើព្រះអង្គបានទទួលសិទ្ធិអំណាចនោះពីណាមក?

បើ​យើងនិយាយ​ថា មកពីស្ថានសួគ៌ ​គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន

មានសម្រង់នៅក្នុងសម្រង់មួយទៀត។ អ្នកអាចបកប្រែសម្រង់ដោយផ្ទាល់ ជាការដកស្រង់ដោយប្រយោល។ "បើយើងនិយាយថា យើងជឿថាលោកយ៉ូហានទទួលអំណាចពីស្ថានសួគ៌ បន្ទាប់មកព្រះយេស៊ូនឹងសួរយើងថាហេតុអ្វីបានជាយើងមិនជឿលោកយ៉ូហាន"

មកពីស្ថានសួគ៌

នៅទីនេះ“ ឋានសួគ៌” សំដៅទៅលើព្រះជាម្ចាស់។ "មកពីព្រះជាម្ចាស់នៅស្ថានបរមសុខ"

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន

អ្នកដឹកនាំសាសនាដឹងថា ព្រះយេស៊ូនឹងសួរដេញដោលពួកគេដោយសំនួរត្រិះរិះពិចារណា។ "បន្ទាប់មកអ្នកគួរតែជឿលើលោកយ៉ូហានបាទិស្ត"

ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា មកពីមនុស្ស​

នេះជាការដកស្រង់នៅក្នុងសម្រង់មួយទៀត។ អ្នកអាចបកប្រែសម្រង់ផ្ទាល់ជាសម្រង់ដោយប្រយោល។ “ តែបើយើងនិយាយថា យើងជឿថាលោកយ៉ូហានបានទទួលសិទ្ធិអំណាចពីមនុស្ស”

យើង​ខ្លាច​ប្រជាជន

"យើងខ្លាចអ្វីដែលហ្វូងមនុស្សគិត ឬសូម្បីតែធ្វើចំពោះយើង"

ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការីមួយរូបដែរ

"ពួកគេជឿថា លោកយ៉ូហានគឺជាព្យាការី"