km_tn/mat/21/04.md

2.5 KiB

ព័ត៌មានទូទៅ៖

នៅទីនេះ អ្នកនិពន្ធដកស្រង់សម្តីរបស់ព្យាការីសាការីដើម្បីបង្ហាញថា ព្រះយេស៊ូបានបំពេញសេចក្តីទំនាយដោយជិះសត្វលាចូលក្រុងយេរូសាឡឹម។

ការណ៍​នេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការផ្អាកនៅក្នុងសាច់រឿងសំខាន់។ នៅទីនេះ លោកម៉ាថាយពន្យល់ពីរបៀប ដែលសកម្មភាពរបស់ព្រះយេស៊ូបំពេញតាមបទគម្ពីរ។

ការណ៍​នេះ​កើត​ឡើង ឲ្យស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "រឿងនេះបានកើតឡើង ដើម្បីឲ្យព្រះយេស៊ូនឹងបំពេញនូវអ្វីដែលព្រះអង្គមានបន្ទូលតាមរយៈព្យាការី តាំងពីយូរយារមកហើយ"

តាម​រយៈ​ព្យាការី​

អាចបញ្ជាក់ឲ្យច្បាស់ពីអ្វី ដែលព្យាការីបាននិយាយ។ “ តាមរយៈព្យាការីសាការី”

កូនស្រី​ក្រុង​ស៊ីយ៉ូន

"កូនស្រី"នៅទីក្រុងមានន័យថា ប្រជាជននៅទីក្រុង។ "ប្រជាជនស៊ីយ៉ូន" ឬ "ប្រជាជននៅស៊ីយ៉ូន"

ក្រុង​ស៊ីយ៉ូន

នេះជាឈ្មោះមួយទៀតរបស់ក្រុងយេរូសាឡឹម។

គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ

ឃ្លា "នៅលើកូនលា ... " កំពុងពន្យល់ថាសត្វលា គឺជាសត្វវ័យក្មេង- សត្វលាឈ្មោលជំទង់