km_tn/mat/21/01.md

1.2 KiB

ឃ្លាភ្ជាប់៖

ចាប់ផ្តើមពីដំណើររឿងនៃការយាងរបស់ព្រះយេស៊ូចូលក្រុងយេរូសាឡឹម។ នៅទីនេះ ព្រះអង្គបានឲ្យការណែនាំដល់ពួកសិស្សអំពីអ្វីៗ ដែលពួកគេត្រូវធ្វើ។

​ភូមិ​បេតផាសេ

នេះជាភូមិមួយនៅជិតក្រុងយេរូសាឡឹម។

​មេ​លា​មួយ​ដែល​គេ​ចង​

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "សត្វលាដែលមាននរណាម្នាក់ចង"

ចង​នៅ​ទី​នោះ

អ្នកអាចបញ្ជាក់ច្បាស់អំពីរបៀប ដែលសត្វលាត្រូវបានចង។ "បានចងនៅទីនោះជាប់បង្គោល" ឬ "បានចងនៅទីនោះជាប់នឹងដើមឈើ"

កូន​វា​

"សត្វលាឈ្មោលវ័យក្មេង"