km_tn/mat/19/05.md

2.7 KiB

ពត៌មានទូទៅ៖

នៅក្នុងខ៥ ព្រះយេស៊ូដកស្រង់ពីលោកុប្បត្តិដើម្បីបង្ហាញថាស្វាមី និងភរិយាមិនគួរលែងលះគ្នាឡើយ។

ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ហេតុ​នេះ​ហើយ...រូប​កាយ

នេះជាសំណួរបន្តដែលព្រះយេស៊ូប្រើ ដើម្បីឆ្លើយតបនឹងពួកផារីស៊ីនៅជំពូក១៩ ខ៣ ។ សម្រង់ផ្ទាល់នេះអាចបញ្ជាក់ជាសម្រង់ដោយប្រយោល។ “ ហើយអ្នកប្រាកដជាដឹងហើយថា ទ្រង់ក៏មានបន្ទូលដែរថា នេះជាហេតុផល…សាច់ឈាម”

ហេតុ​នេះ​ហើយ

នេះជាផ្នែកមួយនៃការដកស្រង់ចេញពីរឿងលោកុប្បត្តិ អំពីអដាម និងអេវ៉ា។ នៅក្នុងបរិបទនោះ ហេតុផលដែលបុរសម្នាក់នឹងចាកចេញពីឪពុកម្តាយ គឺដោយសារតែព្រះអង្គបានបង្កើតស្ត្រីម្នាក់ ឲ្យយធ្វើជាដៃគូរបស់បុរស។

ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន

"នៅជិតប្រពន្ធរបស់គាត់" ឬ "រស់នៅជាមួយប្រពន្ធរបស់គាត់"

មនុស្ស​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ

ជាពាក្យប្រៀបធៀបដែលសង្កត់ន័យ លើសាមគ្គីភាព របស់ស្វាមី និងភរិយា។ "ហើយពួកគេនឹងក្លាយជាមនុស្សតែម្នាក់"

គេ​មិន​មែន​​មនុស្ស​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ

នេះជាពាក្យប្រៀបធៀបដែលសង្កត់ន័យ លើសាមគ្គីភាពរបស់ស្វាមី និងភរិយា។ "ដូច្នេះស្វាមីនិងភរិយាលែងដូចមនុស្សពីរនាក់ទៀតហើយ ពួកគេដូចជាមនុស្សតែម្នាក់"