km_tn/mat/18/10.md

2.5 KiB

កុំ

"ប្រយ័ត្នថា" ឬ "ត្រូវប្រាកដថា"

កុំ​មើលងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​នេះ​ឡើយ

"អ្នកមិនគិតពីក្មេងតូចៗទាំងនេះថា មិនសំខាន់ទេ" ។ អាចបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ "អ្នកបង្ហាញការគោរពចំពោះក្មេងៗទាំងនេះ"

ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា

បន្ថែមការសង្កត់ធ្ងន់ទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ទេវតារបស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរមសុខ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា ដែល​គង់​នៅ​ស្ថាន​បរមសុខ​គ្រប់​ពេល​វេលា​ផង

ជនជាតិយូដាបានបង្រៀនថា មានតែទេវតាសំខាន់ជាងគេ ដែលអាចនៅចំពោះព្រះជាម្ចាស់។ ព្រះយេស៊ូមានន័យថា ទេវតាសំខាន់បំផុតនិយាយទៅកាន់ព្រះជាម្ចាស់អំពីកូនក្មេងទាំងនេះ។

តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា

នេះជាសំនួនវោហារដែលមានន័យថា ពួកគេស្ថិតនៅក្នុងវត្តមានរបស់ព្រះអង្គ។ “តែងតែនៅជិតព្រះបិតាខ្ញុំ” ឬ“ តែងតែនៅចំពោះព្រះភ័ក្ត្រព្រះបិតាខ្ញុំ”

ព្រះបិតា

ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់ ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។ ។