km_tn/mat/16/24.md

4.6 KiB

មក​តាម​ក្រោយ​ខ្ញុំ

ការដើរតាមព្រះយេស៊ូនៅទីនេះ បង្ហាញពីការធ្វើជាសិស្សម្នាក់របស់ទ្រង់។ "ធ្វើជាសិស្សរបស់ខ្ញុំ" ឬ "ក្លាយជាសិស្សរបស់ខ្ញុំម្នាក់"

ត្រូវ​លះបង់​ខ្លួន​ឯង​ចោល

«មិនត្រូវចុះចាញ់នឹងសេចក្ដីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់គាត់»ឬ«ត្រូវបោះបង់ចោលសេចក្ដីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់គាត់»

ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ

" ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ " ។ ឈើឆ្កាងតំណាងឲ្យការរងទុក្ខ និងការស្លាប់។ ការលីឈើឆ្កាងតំណាងឲ្យឆន្ទៈក្នុងការរងទុក្ខ និងការស្លាប់។ “ ត្រូវតែស្តាប់បង្គាប់ខ្ញុំ រហូតដល់ពេលរងទុក្ខ និងស្លាប់”

ហើយ​មក​តាម​ខ្ញុំ​ចុះ

ការដើរតាមព្រះយេស៊ូនៅទីនេះតំណាងឲ្យការស្តាប់បង្គាប់ទ្រង់។ "ហើយស្តាប់តាមខ្ញុំ"

បើ​អ្នក​ណា​ចង់​បាន

"សម្រាប់អ្នកដែលចង់បាន"

​នឹង​បាត់​បង់​ជីវិត

មិនមានន័យថា មនុស្សនោះត្រូវតែស្លាប់ជាចាំបាច់នោះទេ។ ជាពាក្យប្រៀបធៀបមានន័យថា មនុស្សនោះនឹងពិចារណាគោរពតាមព្រះយេស៊ូថា សំខាន់ជាងជីវិតផ្ទាល់ខ្លួនរបស់គាត់។

ព្រោះ​តែ​ខ្ញុំ

"ពីព្រោះគាត់ទុកចិត្តខ្ញុំ" ឬ "នៅលើទំនួលខុសត្រូវរបស់ខ្ញុំ" ឬ "ដោយសារតែខ្ញុំ"

​នឹង​បាន​ជីវិត

ការប្រៀបធៀបនេះមានន័យថា មនុស្សនោះនឹងទទួលជីវិតខាងវិញ្ញាណជាមួយព្រះអង្គ។ "នឹងរកឃើញជីវិតពិត"

តើនឹង​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ម្នាក់​...​ជីវិតវិញនោះ​?

ព្រះយេស៊ូប្រើសំណួរមួយដើម្បីបង្រៀនសិស្សរបស់ទ្រង់។ "មិនផ្តល់ផលចំណេញដល់មនុស្សម្នាក់ ... ជីវិតរបស់គាត់"

បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល

ព្រះយេស៊ូប្រើពាក្យពេចន៍ដើម្បីបញ្ជាក់ថា គ្មានអ្វីក្នុងលោកនេះមានតម្លៃស្មើនឹងជីវិតពិតជាមួយព្រះជាម្ចាស់នោះទេ។ "បើគាត់ទទួលបានអ្វីគ្រប់យ៉ាងនៅក្នុងពិភពលោក"

តែ​បាត់​បង់​ជីវិតវិញនោះ

"ប៉ុន្តែគាត់បាត់បង់ជីវិត"

តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

ព្រះយេស៊ូប្រើសំណួរមួយដើម្បីបង្រៀនសិស្សរបស់ទ្រង់។ "គ្មានអ្វីដែលមនុស្សម្នាក់អាចផ្តល់ឲ្យ ដើម្បីទទួលបានជីវិតរបស់គាត់ឡើងវិញទេ"