km_tn/mat/16/17.md

3.5 KiB

ស៊ីម៉ូនកូន​លោក​យ៉ូណាស​អើយ

"ស៊ីម៉ូនជាកូនរបស់យ៉ូណាស"

មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍​ទេ

«គំនិត​ប្រាជ្ញា​ខាង​លោកីយ៍»ត្រង់នេះសំដៅទៅលើមនុស្ស។ "មនុស្សមិនបានបង្ហាញទេ"

បានសម្តែង​ឲ្យ​អ្នក​ដឹង

“សម្តែង” ត្រង់នេះសំដៅទៅលើការនិយាយរបស់ពេត្រុសដែលថា ព្រះយេស៊ូគឺជាព្រះគ្រិស្ត និងព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។

ប៉ុន្តែ​ព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ

ព័ត៌មានបញ្ជាក់ឲ្យច្បាស់ងាយយល់។ "ប៉ុន្តែ ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងបង្ហាញការនេះដល់អ្នក"

ព្រះបិតា

នេះជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់ ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។ ។

ខ្ញុំ​សុំ​ប្រាប់​អ្នក

បន្ថែមការសង្កត់ន័យទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

​អ្នក​ឈ្មោះ​ពេត្រុស

ឈ្មោះពេត្រុសមានន័យថា "ថ្ម" ។

នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុមជំនុំ​របស់​ខ្ញុំ

នេះជាការប្រៀបធៀបដែលមានន័យថា ពេត្រុសនឹងក្លាយជាអ្នកដឹកនាំសហគមន៍អ្នកជឿព្រះយេស៊ូ។

ទ្វារមច្ចុរាជ​ពុំ​មាន​អំណាច​លើ​ក្រុមជំនុំ​នេះ​បាន​ឡើយ

"មច្ចុរាជ" នៅទីនេះគឺដូចជាទីក្រុងព័ទ្ធជុំវិញដោយជញ្ជាំង ដែលមានច្រកទ្វារសម្រាប់ដាក់មនុស្សស្លាប់នៅក្នុង និងមនុស្សផ្សេងទៀតនៅខាងក្រៅ។ នៅទីនេះ "មច្ចុរាជ" តំណាងឲ្យការស្លាប់ ហើយ "ច្រកទ្វារ" តំណាងឲ្យអំណាចរបស់វា។ អាចមានន័យថា ១)“ អំណាចនៃសេចក្តីស្លាប់នឹងមិនអាចយកឈ្នះ លើព្រះវិហាររបស់ខ្ញុំបានទេ” ឬ ២)“ ព្រះវិហាររបស់ខ្ញុំនឹងបំបែកអំណាចនៃសេចក្តីស្លាប់ តាមរបៀបកងទ័ពចូលមកក្នុងទីក្រុង” ។