km_tn/mat/16/05.md

2.5 KiB

ឃ្លាភ្ជាប់៖

សាច់រឿងនេះផ្លាស់ប្តូរទៅពេលក្រោយ។ ព្រះយេស៊ូប្រើឱកាស ដើម្បីព្រមានពួកអ្នកដើរតាមព្រះអង្គ អំពីពួកផារីស៊ី និងពួកសាឌូស៊ី។

​ត្រើយ​ម្ខាង

អាចបញ្ជាក់ព័ត៌មានឲ្យច្បាស់ងាយយល់។ "បឹងត្រើយម្ខាង" ឬ "ផ្នែកម្ខាងទៀតនៃសមុទ្រកាលីឡេ"

ដំបែររបស់​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី

"ដំបែ" នៅទីនេះជាពាក្យប្រៀបធៀប សំដៅទៅលើគំនិតអាក្រក់និងការបង្រៀនខុស។ បកប្រែជា "ដំបែ" នៅទីនេះហើយកុំពន្យល់អត្ថន័យរបស់វា នៅក្នុងការបកប្រែរបស់អ្នក។ អត្ថន័យនេះនឹងត្រូវបានបញ្ជាក់ច្បាស់នៅជំពូក១៦ ខ១២ ។

ជជែក​គ្នា

"ពិភាក្សាគ្នា"

មនុស្ស​មាន​ជំនឿ​តិច​អើយ

អ្នកមានជំនឿតិចតួចបែបនេះ។ ព្រះយេស៊ូកំពុងតែស្តីបន្ទោសប្រជាជន ព្រោះពួកគេមានជំនឿតិចលើព្រះអង្គ។ សូមមើលការបកប្រែនៅជំពូក៦ ខ៣០ ។

ម្ដេច​ក៏​ជជែក​គ្នា​...គ្មាន​នំបុ័ង​?

ព្រះយេស៊ូប្រើសំណួរមួយ ដើម្បីស្ដីបន្ទោសសិស្សរបស់ទ្រង់ ដោយមិនយល់ពីអ្វីដែលទ្រង់មានព្រះបន្ទូល។ "ខ្ញុំខកចិត្តដែលអ្នកគិតថា មកពីអ្នកភ្លេចយកនំប៉័ង ដែលខ្ញុំមានបន្ទូលអំពីដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ី"