km_tn/mat/16/03.md

3.2 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដឆ្លើយតបនឹងពួកផារីស៊ី និងពួកសាឌូស៊ី។

នៅ​ពេល​ថ្ងៃល្ងាច...នៅ​ពេល​ព្រឹក

"ពេលព្រះអាទិត្យលិច ... ពេលព្រះអាទិត្យកំពុងរះ"

មាន​ភ្លៀង

"ពពកនិងអាកាសធាតុមានព្យុះ"

ក្រហមស្រទំ

"ក្រហម និងពពក"

អ្នក​រាល់​គ្នា​យល់​ហេតុការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន

"អ្នកដឹងពីរបៀបមើលលើមេឃ ហើយយល់ពីអាកាសធាតុដែលអ្នកមាន"

តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់នា​សម័យ​នេះ​សោះ!

"ប៉ុន្តែអ្នកមិនដឹងពីរបៀបមើលអ្វីៗ ដែលកំពុងកើតឡើងនៅពេលនេះទេ ហើយយល់ពីអត្ថន័យរបស់វាដែរ"

មនុស្ស​ជំនាន់​នេះ​អាក្រក់​ ហើយ​ផិតក្បត់ទៀត

នៅទីនេះ "ផិតក្បត់" ជាពាក្យប្រៀបធៀបសម្រាប់មនុស្សដែលមិនស្មោះត្រង់នឹងព្រះជាម្ចាស់។ "ជំនាន់មិនស្មោះត្រង់" ឬ "ជំនាន់ដែលគ្មានព្រះជាម្ចាស់"។ សូមមើលការបកប្រែនៅក្នុងជំពូក១២ ខ៣៨ ។

​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ

ការសុំនេះធ្វើឲ្យព្រះយេស៊ូខឹង ដោយសារមេដឹកនាំសាសនាមានអាកប្បកិរិយាសង្ស័យចំពោះព្រះយេស៊ូ។ ទ្រង់ធ្វើការអស្ចារ្យជាច្រើនរួចហើយ ប៉ុន្តែពួកគេនៅតែមិនជឿ។ សូមមើលការបកប្រែនៅក្នុងជំពូក១២ ខ៣៨ ។

មិន​​ទី​សម្គាល់​ណា​ផ្សេង​

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះជាម្ចាស់នឹងមិនផ្តល់សញ្ញាទេ" ។ សូមមើលការបកប្រែនៅក្នុងជំពូក១២ ខ៣៨។

ក្រៅ​ពី​ទី​សម្គាល់​របស់​លោក​យ៉ូណាស​ឡើយ

“លើកលែងតែមានទីសម្គាល់មួយ ដែលព្រះជាម្ចាស់បានប្រទានដល់ព្យាការីយ៉ូណាស” ។ សូមមើលការបកប្រែនៅក្នុងជំពូក១២ ខ៣៨ ។