km_tn/mat/15/21.md

3.3 KiB

ព័ត៌មានទូទៅ៖

ចាប់ផ្តើមនូវដំណើររឿងមួយដែលព្រះយេស៊ូបានប្រោសកូនស្រីរបស់ស្ដ្រីសាសន៍កាណានម្នាក់។

ព្រះយេស៊ូ​យាង​​ចេញ​ពី​ទី​នោះ

បញ្ជាក់ថា ពួកសិស្សបានទៅជាមួយព្រះយេស៊ូ។ “ ព្រះយេស៊ូ និងពួកសិស្សរបស់ទ្រង់បានចេញទៅ”

មើល! មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់

ពាក្យថា“ មើល” ដាស់តឿនយើងឲ្យស្គាល់មនុស្សថ្មីនៅក្នុងរឿង។ ភាសារបស់អ្នកអាចមានវិធីធ្វើបែបនេះ។ "មានស្ត្រីជនជាតិកាណានម្នាក់បានមក"

មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់នៅ​ស្រុក​នោះ

"ស្ត្រីម្នាក់មកពីក្រុមមនុស្ស ជនជាតិកាណាន ដែលរស់នៅក្នុងតំបន់នោះ" ។ ប្រទេសកាណានមិនមានទៀតទេ នៅពេលនេះ។ នាងជាសមាជិកក្រុមមនុស្សដែលរស់នៅជិតក្រុងទីរ៉ុស និងស៊ីដូន។

សូម​អាណិត​មេត្តា​ដល់នាងខ្ញុំ​ផង

ឃ្លានេះបញ្ជាក់ថា នាងកំពុងសុំឲ្យព្រះយេស៊ូប្រោសកូនស្រីរបស់នាង។ "សូមមេត្តាអាណិតអាសូរ និងប្រោសកូនស្រីខ្ញុំផង"

រាជវង្ស​របស់​ព្រះបាទ​ដាវីឌ

ព្រះយេស៊ូមិនមែនជាកូនប្រុសរបស់ដាវីឌទេ ដូច្នេះអាចបកប្រែថា“ កូនចៅរបស់ដាវីឌ”។ ទោះយ៉ាងណា“ ព្រះបុត្រារបស់ដាវីឌ” ក៏ជាឋានៈរបស់ព្រះមេស្ស៊ីដែរ ហើយស្ត្រីនោះប្រហែលជាហៅថា ព្រះយេស៊ូដោយងារនេះ។

កូន​ស្រី​របស់នាងខ្ញុំ​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ “ អារក្សមួយកំពុងតែធ្វើទារុណកម្មកូនស្រីខ្ញុំយ៉ាងខ្លាំង”

​ពុំ​បាន​ឆ្លើយ​តបទៅ​នាងសោះ​ឡើយ

"សោះ" នៅទីនេះសំដៅទៅលើអ្វីៗ ដែលមនុស្សម្នាក់និយាយ។ "មិនបាននិយាយអ្វីទាំងអស់"