km_tn/mat/15/04.md

3.4 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដឆ្លើយតបនឹងពួកផារីស៊ី។

ព័ត៌មានទូទៅ៖

នៅក្នុងខ៤ ព្រះយេស៊ូដកស្រង់ពីរដង នូវកណ្ឌគម្ពីរនិក្ខមនំដើម្បីបង្ហាញពីរបៀប ដែលព្រះអង្គសព្វព្រះទ័យឲ្យមនុស្សប្រព្រឹត្ដចំពោះមាតាបិតា។

នឹង​ត្រូវស្លាប់ជាមិនខាន

ប្រជាជនប្រាកដជានឹងប្រហារជីវិតគាត់”

ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថា៖ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ឪពុក​អ្នក​ម្ដាយ​ត្រូវ​ទទួលពីខ្ញុំនោះ ខ្ញុំ​បាន​ទុកសម្រាប់​ថ្វាយ​ព្រះជាម្ចាស់​ទេ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​​ទេ។

មានសម្រង់មួយដកស្រង់ចេញពីសម្រង់មួយទៀត។ បើចាំបាច់អ្នកអាចបកប្រែវាជាការដកស្រង់ ដោយប្រយោល។ "ប៉ុន្តែអ្នកបង្រៀនថា មនុស្សម្នាក់មិនចាំបាច់គោរពឪពុកម្តាយរបស់គាត់ ដោយផ្តល់ឲ្យពួកគេនូវអ្វីដែលអាចជួយពួកគេបានទេ បើមនុស្សនោះប្រាប់ឪពុកម្តាយរបស់គាត់ថា គាត់បានប្រគល់វាជាអំណោយដល់ព្រះជាម្ចាស់រួចហើយ"

ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​

នៅទីនេះ "អ្នក" គឺពហុវចនៈហើយសំដៅទៅលើពួកផារីស៊ី និងពួកអាចារ្យ។

​មិន​បាច់​គោរព​ឪពុក​​ទេ

បញ្ជាក់ថា "ឪពុករបស់គាត់" មានន័យថា "ឪពុកម្តាយរបស់គាត់" ។ មានន័យថា មេដឹកនាំសាសនាបានបង្រៀនថា មនុស្សម្នាក់មិនចាំបាច់បង្ហាញការគោរពដល់ឪពុកម្តាយរបស់គាត់ ដោយថែរក្សាពួកគេឡើយ។

​អ្នក​រាល់​គ្នា​មិនគោរព​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បែរទៅ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​របស់​ខ្លួន​វិញ

"អ្នកបានធ្វើឲ្យទំនៀមទំលាប់របស់អ្នក សំខាន់ជាងបទបញ្ជារបស់ព្រះជាម្ចាស់"