km_tn/mat/15/01.md

2.8 KiB

ព័ត៌មានទូទៅ៖

សាច់រឿងផ្លាស់ប្តូរទៅព្រឹត្តិការណ៍ដែលបានកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍នៅជំពូកមុន។ នៅទីនេះ ព្រះយេស៊ូឆ្លើយតបនឹងការរិះគន់របស់ពួកផារីស៊ី។

ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោកមិន​គោរព​តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណដូច្នេះ?

ពួកផារីស៊ី និងពួកអាចារ្យប្រើសំណួរនេះ ដើម្បីរិះគន់ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គ។ “ សិស្សរបស់អ្នកមិនគោរពច្បាប់ ដែលដូនតារបស់យើងបានផ្តល់ឲ្យយើងទេ”

ទំនៀមទម្លាប់​របស់​ចាស់​បុរាណ

មិនខុសពីក្រឹត្យវិន័យរបស់ម៉ូសេទេ។ សំដៅទៅលើការបង្រៀន និងការបកស្រាយច្បាប់ក្រោយៗទៀត ដែលត្រូវបានផ្តល់ដោយអ្នកដឹកនាំសាសនា បន្ទាប់ពីលោកម៉ូសេ។

ពួកគេ​មិនបាន​លាង​ដៃ

ការលាងនេះមិនត្រឹមតែលាងដៃទេ។ សំដៅទៅលើការលាងតាមប្រពៃណីរបស់ពួកចាស់ទុំ។ "ពួកគេមិនលាងដៃឲ្យបានត្រឹមត្រូវទេ"

«ចុះហេតុ​ដូច​ម្តេចបាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ដោយទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ»?

ព្រះយេស៊ូឆ្លើយសំណួរមួយដើម្បីរិះគន់អ្វី ដែលអ្នកដឹកនាំសាសនាបានធ្វើ។ "ហើយខ្ញុំឃើញថា អ្នកបដិសេធមិនគោរពតាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ គ្រាន់តែអ្នកអាចធ្វើតាមអ្វីដែលដូនតាអ្នកបានបង្រៀនអ្នក!"