km_tn/mat/14/13.md

2.7 KiB

ឃ្លាភ្ជាប់៖

ខគម្ពីរទាំងនេះពិពណ៌នាអំពីរបៀប ដែលព្រះយេស៊ូមានប្រតិកម្ម ពេលទ្រង់ជ្រាបថា ស្តេចហេរ៉ូដបានសម្លាប់លោកយ៉ូហានបាទិស្ត។

ព័ត៌មានទូទៅ៖

ខគម្ពីរទាំងនេះផ្តល់នូវព័ត៌មានខាងក្រោយការអស្ចារ្យ ដែលព្រះយេស៊ូនឹងធ្វើដោយប្រទានអាហារដល់មនុស្សប្រាំពាន់នាក់។

ពេល​

ពាក្យនេេះប្រើនៅទីនេះ ដើម្បីសម្គាល់ការផ្អាកនៅក្នុងសាច់រឿងសំខាន់។ នៅទីនេះ លោកម៉ាថាយចាប់ផ្តើមប្រាប់ផ្នែកថ្មីនៃសាច់រឿង។

បាន​ជ្រាប​​ដំណឹង​នេះ

"បានជ្រាបអ្វីដែលបានកើតឡើងចំពោះលោកយ៉ូហាន" ឬ "បានឮព័ត៌មានអំពីលោកយ៉ូហាន"

ទ្រង់​ក៏​យាង​ចុះ

"ទ្រង់បានចាកចេញ" ឬ "ទ្រង់បានទៅឆ្ងាយពីបណ្តាជន" ។ បញ្ជាក់ថា ពួកសិស្សបានទៅជាមួយព្រះអង្គ។ "ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានចាកចេញ"

ពីទីនោះ

"ពីកន្លែងនោះ"

ពេលមហាជន​បាន​ដឹង

"ពេលបណ្តាជនបានដឹងពីកន្លែង ដែលព្រះយេស៊ូបានយាងទៅ" ឬ "ពេលបណ្តាជនបានដឹងថា ទ្រង់បានចាកចេញ"

បណ្តាជន

"ហ្វូងមនុស្ស" ឬ "ក្រុមមនុស្សធំ" ឬ "ប្រជាជន"

​ដើរ​

មានន័យថា ប្រជាជននៅក្នុងបណ្តាជនកំពុងដើរ។

លុះ​ព្រះយេស៊ូ​យាង​ឡើង​ពី​ទូកមក ព្រះអង្គ​ឃើញ​មហាជន​ដ៏​ច្រើន​យ៉ាង​នេះ

«កាលព្រះយេស៊ូយាងឡើងលើគោក ព្រះអង្គទតឃើញបណ្តាជនយ៉ាងច្រើនកុះករ»។